ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​៖ អា​មេ​រិ​ក​នៅ​តែ​អាច​ដាក់​ពន្ធ​លើ​យានយន្ត​ជប៉ុន

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ ខណៈ​ដែល​សហរដ្ឋអាមេរិក​ដាក់​គោលដៅ​លើ​ប្រទេស​ចិន កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​ព្រោះតែ​អ​តុល្យភាព​ពាណិជ្ជកម្ម ប្រទេស​ជប៉ុន​កំពុង​តែ​សង្ឃឹមថា មិត្តភាព​របស់​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe និង​លោក​ប្រធានាធិបតី​ដូ​ណា​ល់…

ទីក្រុង​តូ​ក្យូ ៖ ខណៈ​ដែល​សហរដ្ឋអាមេរិក​ដាក់​គោលដៅ​លើ​ប្រទេស​ចិន កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​ព្រោះតែ​អ​តុល្យភាព​ពាណិជ្ជកម្ម ប្រទេស​ជប៉ុន​កំពុង​តែ​សង្ឃឹមថា មិត្តភាព​របស់​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe និង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​ជួយ​ឲ្យ​ជប៉ុន​ជៀស​ផុត​ពី​គោលដៅ​ពន្ធ​អា​មេ​រិ​កបាន ។

ប៉ុន្តែ​ដោយ​លោក Abe និង​លោក​ត្រាំ ចរចា​ពី​ជម្លោះ​ពាណិជ្ជកម្ម មុខសញ្ញា​បាន​លេច​ឡើង​ថា​ប្រទេស​ជប៉ុន​អាច​នឹង​ក្លាយជា​គោលដៅ​បន្ទាប់​របស់​លោក​ប្រធានាធិបតី​អា​មេ​រិក ។

លោក​ប្រធានាធិបតី​ត្រាំ បាន​រិះគន់​ម្តង​ហើយ​ម្តងទៀត​លើ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ខ្ពស់​ជា​មួយនឹង​ជប៉ុន ។ កាលពី​ឆ្នាំ​មុន សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​ប្រមាណ ៦៨,៨​ប៊ី​លាន​ដុល្លារ តិច​ជាង​ជាមួយ​ប្រទេស​ចិន​ដែល​ស្មើ​៣៧៥​ប៊ី​លាន​ដុល្លារ និង​ម៉ិ​ក​ស៊ិ​ក​ដែល​ស្មើ​៧១​ប៊ី​លាន​ដុល្លារ ។

យានយន្ត​និង​គ្រឿងបន្លាស់​ស្មើ​៨០%​នៃ​អ​តុល្យភាព​នៃ​ពាណិជ្ជកម្ម​នេះ ហើយ​ការ​មើល​ឃើញ​មាន​រថយន្ត​ជប៉ុន​រាប់​លាន​គ្រឿង​នៅ​សហរដ្ឋអាមេរិក​បាន​ជំរុញ​ដល់​ការ​រិះគន់​របស់​លោក​ត្រាំ ។

ប្រទេស​ជប៉ុន​មិន​បាន​ដាក់​ពន្ធ​លើ​រថយន្ត​នាំ​ចូល​ទេ ព្រោះ​ប្រជាជន​ភាគច្រើន​ប្រើ​វិធី​ធ្វើ​ដំណើរ​សាធារណៈ ប៉ុន្តែ​សហរដ្ឋអាមេរិក​វិញ​ដាក់​ពន្ធ​២,៥% ។

ការ​ចរចា​ដំណាក់កាល​ដំបូង​រវាង​អ្នក តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក Robert Lighthizer និង​ភាគី​ខាង​ជប៉ុន​គឺ​លោក Toshimitsu Motegi ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​មិន​មាន​ផ្លែផ្កា​ឡើយ​។ ប្រទេស​ជប៉ុន​ចង់​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ក្នុង​វេទិកា​ដូច​ជា កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ប៉ុន្តែ​សហរដ្ឋអាមេរិក​ចង់បាន​កិច្ចព្រម​ព្រៀងទ្វេភាគី​ទៅ​វិញ ។

យ៉ាងណា​ក្តី ប្រទេស​ជប៉ុន​អាច​នឹង​ព្រម​ទទួល​កិច្ចព្រមព្រៀងទ្វេភាគី ប្រសិនបើ​សហរដ្ឋ​អាមេរិក មិន​ដាក់​ពន្ធ​បន្ថែម​លើ​វិស័យ​យានយន្ត​។ អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានា​ធិបតី​ត្រាំ អាច​នឹង​ងាក​មក​ចាប់អារម្មណ៍​លើ​ជប៉ុន បន្ទាប់​ពី​លោក​ដោះស្រាយ​បញ្ហា​ជា​មួយ​នឹង​ចិន និង​ការ​ចរចា​លើ​កិច្ចព្រមព្រៀង NAFTA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ