ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ​ជឿ​ស៊ប់​ពេក​ហ៊ាន​សម្លា.ប់​កូន​បុណ្យ

5 ឆ្នាំ មុន

រឿង​សទ្ធា​នេះ​កាលបើ​បុគ្គល​ជឿ​ស៊ប់​ដាម​ជាប់​ក្នុង​អារម្មណ៍​ពិតប្រាកដ​ហើយ នឹង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​ឃើញ​ជាក់ច្បាស់​នឹង​ភ្នែក មិនបាច់​រង់ចាំ​ជាតិ​ក្រោយ​ទេ​។ សូម​លើកយក​នាយ​ព្រាហ្មណ៍​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​គាត់​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ តែ​គ្មាន​លទ្ធភាព​ធ្វើ​ទាន​ដល់​លោក​ក៏​យក​កូន​ទៅ​ឱ្យ​នាគ​ស៊ីក្នុង​បំណង​ឱ្យ​អ្នកស្រុក​អាណិតអាសូរ​នាំ​យក​អង្ករ យក​ប្រាក់​មក​ចូល​បុណ្យសព​កូន នឹង​បាន​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។ តទៅ​នេះ​ជា​ការ​រៀបរាប់​នូវ​ដំណើររឿង​នៃ​ព្រាហ្មណ៍​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ដោយ​សង្ខេប​ដូច​តទៅ កាលនោះ មាន​ទុគ្គត​ព្រាហ្មណ៍​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​សទ្ធា​ជឿ​ស៊ប់​ក្នុង​ព្រះពុទ្ធ​សាសនា…

រឿង​សទ្ធា​នេះ​កាលបើ​បុគ្គល​ជឿ​ស៊ប់​ដាម​ជាប់​ក្នុង​អារម្មណ៍​ពិតប្រាកដ​ហើយ នឹង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​ឃើញ​ជាក់ច្បាស់​នឹង​ភ្នែក មិនបាច់​រង់ចាំ​ជាតិ​ក្រោយ​ទេ​។ សូម​លើកយក​នាយ​ព្រាហ្មណ៍​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​គាត់​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ តែ​គ្មាន​លទ្ធភាព​ធ្វើ​ទាន​ដល់​លោក​ក៏​យក​កូន​ទៅ​ឱ្យ​នាគ​ស៊ីក្នុង​បំណង​ឱ្យ​អ្នកស្រុក​អាណិតអាសូរ​នាំ​យក​អង្ករ យក​ប្រាក់​មក​ចូល​បុណ្យសព​កូន នឹង​បាន​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។
តទៅ​នេះ​ជា​ការ​រៀបរាប់​នូវ​ដំណើររឿង​នៃ​ព្រាហ្មណ៍​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ដោយ​សង្ខេប​ដូច​តទៅ កាលនោះ មាន​ទុគ្គត​ព្រាហ្មណ៍​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​សទ្ធា​ជឿ​ស៊ប់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​អ្នក​ពេញចិត្ត​ក្នុង​ការ​ធ្វើ​ទាន ប៉ុ​នែ្ត​ពួក​គេ​មិន​មាន​វត្ថុ​អ្វី​សូ​ម្បី​តែ​បន្តិចបន្តួច​ដើម្បី​ធ្វើ​ទាន​នឹង​ព្រះសង្ឃ​សោះ ។

ទុគ្គត​ព្រា​ហ្ម​ណ៏​នោះ​មានកូន​ប្រុស​ម្នាក់ ជាទី​ស្រ​ទ្បា​ញ់​ពេញចិត្ត​នៃ​ឪពុកមា​និង​ម្តាយមីង​ក្រៃពេក ។ ថ្ងៃមួយ​មាន​ព្រះអរហន្ត​មួយ​អង្គ​និមន្ត​បិណ្ឌបាត ទុគ្គត​ព្រា​ហ្ម​ណ៏​ឃើញ​ហើយ​មាន​សេចក្តី​ជ្រះថ្លា និមន្ត​ចូល​ទៅ​ក្នុងផ្ទះ​ដើម្បី​ទទួល​ភត្ត លុះ​លោក​ចូល​ទៅ​គង់​ហើយ​ទូល​លោក​ឲ្យ​រង់ចាំ​ភត្ត​បន្តិច ទើប​គិត​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ថា យើង​បាន​អ្វី​ធ្វើ​ចង្ហាន់​លោក បើ​ក្នុងផ្ទះ​យើង​សូ​ម្បី​តែ​អង្ករ ១​គ្រាប់​ក៏​គ្មាន​ផង​នោះ​។ ទុគ្គត​ព្រាហ្មណ៍​នឹកឃើញ​ថា បងប្អូន​យើង​ស្រ​ទ្បា​ញ់​កូន​យើង​ណាស់ បើ​យើង​យក​កូន​ទៅ​ដាក់​នៅ​មាត់​រូង​នាគរាជ​ខាងក្រោយ​ផ្ទះ នាគ​នឹង​ខាំ​ស៊ី​មួយ​រំពេច ហើយ​យើង​ទៅ​ប្រាប់​បងប្អូន​ថា កូន​ស្លាប់​ឥ​ទ្បូ​វ​បាន​និមន្ត​លោក​១​អង្គ​មក​ធ្វើបុណ្យ​ឲ្យ​សព​កូន ។

បងប្អូន​យើង​គេ​មុខតែ​យក​អង្ករ​ត្រី​សាច់​ជាដើម​មក​ឲ្យ​យើង​ធ្វើ​ចង្ហាន់​លោក​មិន​ខាន​។ លុះ​គិត​ហើយ​ក៏​យក​កូន​ទៅ​ដាក់​នៅ​មាត់​រន្ធ​នាគរាជ រួច​ពួន​ចាំ​មើល​។ នាគរាជ​កាលបើ​ធុំក្លិន​មនុស្ស​ហើយ​ក៏​ស្ទុះ​ចេញ​មក​ប្រុង​ខាំ​ស៊ី តែ​ដោយ​គុណ​នៃ​សទ្ធា​ពិតប្រាកដ​របស់​ព្រាហ្មណ៍ និង​អានុភាព​នៃ​អាយុ​របស់​កុមារ​នោះ​មិន​ទាន់​អស់​ផង បណ្តាល​ឲ្យ​នាគរាជ​នោះ​ភ្ញាក់ផ្អើល​នឹង​កុមារ​នោះ​ក៏​ស្ទុះ​រត់​ចេញ​ទៅ​ជ្រុះ​កែវ​មណី​ពី​ក្នុង​មាត់​ក្បែរ​មាត់​រន្ធ ។

កុមារ​ឃើញ​កែវ​មណី​ភ្លឺ​ៗ​ក៏​រើស​យក​មក​កាន់​លេង ឯ​ព្រាហ្មណ៍​ជា​ឪពុក​ម្តាយ​ឃើញ​កូន​កាន់​កែវ​ដូច្នោះ ក៏​ស្ទុះ​ទៅ​យក​កូន​និង​កែវ​ដ៏​ល្អ​ក្រៃ​លែង​រក​ថ្លៃ​កាត់​មិន​បាន​នោះ ហើយ​យក​កែវ​ដ៏​ប្រណីត​នោះ​ទៅ​លក់​ឲ្យ​សេដ្ឋី​ក្នុង​នគរ គេ​មិន​ហ៊ាន​ទិញ​ទេ​ព្រោះ​គ្មាន​លុយ​ឲ្យ​។ ទុគ្គត​ព្រាហ្មណ៍​ក៏​បញ្ចាំ​កែវ​ទុក​នៅ​នឹង​សេដ្ឋី​សិន​ចុះ​ដើម្បី​យក​ប្រាក់​ទៅ​ទិញ​អង្ករ​ត្រី​សាច់​មក​ធ្វើ​ម្ហូបចំណី​បាយ​សម្ល​ប្រគេន​ព្រះសង្ឃ ។

លុះ​ក្រោយមក​ក៏​បាន​យក​កែវ​មណី​នោះ​ទៅ​ថ្វាយ​ព្រះរាជា ព្រះ​អង្គ​ទ្រង់​តាំង​ឲ្យ​ធ្វើ​ជា​សេដ្ឋី​ក្នុង​នគរ​នោះ ដល់​អស់​អាយុ​បាន​ទៅ​កើត​នៅ​ក្នុង​ស្ថានសួគ៌ សោយ​សម្បត្តិ​ទិព្វ​អស់​កាល​ជា​អង្វែង​ ។

ទាញ​យក​រឿង​នេះ​មក​បំភ្លឺ​ឲ្យ​ឃើញ​ថា ស​ទា្ធ​បើ​មាន​ពិតប្រាកដ​ហើយ អាច​រក្សា​នូវ​សម្បត្តិ ដែល​ប្រុង​នឹង​វិនាស​ហើយ​មិន​ឲ្យ​វិនាស​ទៅ​វិញ ហើយ​ញុំ​ា​ង​ប្រយោជន៍​ឲ្យ​សម្រេច​បាន​ដូច​បំណងប្រាថ្នា ។