ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​របៀប​ណា​ផ្តាច់ដោះ​កូន​ឱ្យ​លែង​បៅ

5 ឆ្នាំ មុន

ចូរ​ចាប់ផ្តើម​ដោយ យឺត​ៗ ហើយ​រំពឹង​ថា​នឹង​ឃើញ​សញ្ញា​នៃ​ការ​មិន​សប្បាយចិត្ត​ពី​កូន​អ្នក​នៅ​ពេល​ដំបូង ។ គន្លឹះ​ងាយស្រួល​ក្នុង​ផ្តាច់ដោះ​កូន ៖ 1.​ផ្អាក​ការ​បំបៅ ៖ ចូរ​មើល​តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​ផ្តល់​ដប…

ចូរ​ចាប់ផ្តើម​ដោយ យឺត​ៗ ហើយ​រំពឹង​ថា​នឹង​ឃើញ​សញ្ញា​នៃ​ការ​មិន​សប្បាយចិត្ត​ពី​កូន​អ្នក​នៅ​ពេល​ដំបូង ។ គន្លឹះ​ងាយស្រួល​ក្នុង​ផ្តាច់ដោះ​កូន ៖

1.​ផ្អាក​ការ​បំបៅ ៖ ចូរ​មើល​តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​ផ្តល់​ដប ឬ​ពែង​ទឹកដោះគោ​ជំនួស​ឲ្យ​ការ​បំបៅ ។ អ្នក​ក៏​អាច​ជំនួស​ទឹកដោះ​ម្តាយ​ដែល​អ្នក​គោ​បូម​ទុក ដោយ​ទឹក​ដោះ​គោ​ម្សៅ បន្តិច​ម្តង​ៗ ។

2.​ការ​កាត់​បន្ថយ​ចំណីអាហារ ម្តង​មួយ​ៗ​ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍​ផ្តល់​ឲ្យ​កូន​របស់​អ្នកមាន​ពេល​លៃ​តម្រូវ ។ ការ​ផ្គត់ផ្គង់​ទឹកដោះ​របស់​អ្នក​ក៏​ថយ​ចុះ បន្តិច​ម្តង​ៗ​តាម​របៀប​នេះ​ដែរ ដោយ​មិន​ទុក​ឲ្យ​សុដន់​របស់​អ្នក​កក​ទឹកដោះ ឬ​បណ្តាល​ឲ្យ​មានការ​រលាក ឬ​កើត​ជំងឺមហារីក ។

3.​កាត់​បន្ថយ​ពេល​បំបៅ ៖ ចូរ​ចាប់ផ្តើម​ដោយ​កំណត់​ថា​តើ​កូន​អ្នក​បៅ​សុដន់​អ្នក​យូរ​ប៉ុនណា ។ បើសិនជា​ធម្មតា​គេ​បៅ​ក្នុង​រយៈពេល ១០​នាទី សូម​សាកល្បង​បន្ថយ​ត្រឹម​៥​នាទី​បាន​ហើយ ។

4.​អាស្រ័យ​លើ​អាយុ​របស់​គេ ចូរ​ឲ្យ​គេ​ញ៉ាំ​ចំណីអាហារ​ដែល​មាន​សុខភាព​ល្អ​បន្ថែម ។

5.​ការ​បៅ​ពេល​យប់ ប្រហែលជា​ពិបាក​ផ្តាច់​បន្តិច តែ​អ្នក​ក៏​អាច​ព្យាយាម​កាត់​បន្ថយ​បន្តិច​ម្តង​ៗ ។

6.​ព្យាយាម​ពន្យារពេល​បំបៅ​កូន​ឧទាហរណ៍ បើ​គេ​ធ្លាប់​បៅ​ម៉ោង​២ អ្នក​អាច​ព្យាយាម​ពន្យារពេល​ដល់​ម៉ោង​៣ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ