ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ព្រមាន​ហើយ ប្រយ័ត្ន​វីវរ​បើ​មិន​បើក​ប្រាក់ខែ​២​ដង​ក្នុង​១​ខែ​ជូន​កម្មករ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ព្រមាន​ចំពោះ​សហគ្រាស​គ្រឹះស្ថាន​ណា​ដែល​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​ច្បាប់​ស្តី​ពី​ការងារ​មិន​បើក​ប្រាក់ខែ​២​ដង​ក្នុង​មួយ​ខែ​តាម​ផ្លូវច្បាប់ ។ ការ​ព្រមាន​នេះ ខណៈ​ដែល​ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ពេល​ថ្មី​ក​ន្ល​ម​នេះ​ដោយ​បាន​សម្រេច​ឲ្យ​សហគ្រាស​ទាំងអស់​ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ខែ​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ តទៅ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ព្រមាន​ចំពោះ​សហគ្រាស​គ្រឹះស្ថាន​ណា​ដែល​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​ច្បាប់​ស្តី​ពី​ការងារ​មិន​បើក​ប្រាក់ខែ​២​ដង​ក្នុង​មួយ​ខែ​តាម​ផ្លូវច្បាប់ ។

ការ​ព្រមាន​នេះ ខណៈ​ដែល​ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ពេល​ថ្មី​ក​ន្ល​ម​នេះ​ដោយ​បាន​សម្រេច​ឲ្យ​សហគ្រាស​ទាំងអស់​ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ខែ​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ តទៅ ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា យ៉ាង​ដូច្នេះ​ថា ៖«​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​ស្តី​ពី​ការងារ​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ ទៅ​ត្រូវ​បើកប្រាក់​ឈ្នួល​ចំនួន​២​ដង ។ ស​ប្តា​ហ៍​ទី​២​ត្រូវ​បើកប្រាក់​ឈ្នួល​៥០%​ត្រូវ​យក​ប្រាក់​ឈ្នួល​មូលដ្ឋាន ហើយ​ស​ប្តា​ហ៍​ទី​៤ ត្រូវ​គិត​សរុប​ទាំង​ប្រាក់​បន្ទាប់​សន្សំ​ផ្សេង​» ។

ចំពោះ ក្រុមហ៊ុន សហគ្រាស ណា​ដែល​មិន​អនុវត្ត​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ថា ៖«​មិន​បាន​ទេ នេះ​ជា​ប្រកាស បើ​មិន​អនុវត្ត​គឺ​ត្រូវ​ទទួល​ផាកពិន័យ ហើយ​ផាកពិន័យ​មិន​ស្តាប់​ទេ ត្រូវ​បញ្ជូន​ទៅ​តុលាការ​» ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា គ្រប់​សហគ្រាស​ទាំងអស់ រួម​មាន​ផ្នែក​ឧស្សាហកម្ម និង​សេវាកម្ម ត្រូវ​តែ​អនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​ការងារ​ជា​ចាំបាច់ ។

សូម​ជម្រាប​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​ឲ្យ​ថៅកែ​រោងចក្រ​ទាំងអស់​ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករ​និ​យោ​ជិ​ក​ក្នុង​១​ខែ​ពី​ដង​ចាប់ពី​ដើមឆ្នាំ​២០១៩​តទៅ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ បាន​សម្រេច​យ៉ាង​ដូច្នេះ​ថា ចាប់ពី​ខែមករា ឆ្នាំ​២០១៩ តទៅ​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ​ត្រូវ​រៀបចំ​ឲ្យ​មានការ​បើកប្រាក់​ឈ្នួល​ជួន​កម្មករនិយោជិត​ចំនួន​២​ដង​ក្នុង​មួយ​ខែ ដោយ​ត្រួ​វ​បើក​លើក​ទី​១​ក្នុង​ស​ប្តា​ហ៍​ទី​២(​ចំនួន​៥០% (​ហាសិប​ភាគរយ​) នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង​មួយ​ខែ​) និង​លើក​ទី​២​ក្នុង​ស​ប្តា​ហ៍​ទី​៤ (​ស្មើនឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅ​សល់​ប្រាក់​ឈ្នួល​បន្ទាប់បន្សំ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​កម្មករនិយោជិត​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ខែ​នីមួយ​ៗ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ