ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​មិន​គិត​ទេ គិតតែ​អួត​សក្ដិ​គ្នា​ទៅ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃើញ​គោ​ដេក​នៅ​តាម​ផ្លូវ​ចុះ​ដេញគោ​ត្រូវ​បុរស​ស្រវឹងស្រា​បើក​បុក​រថយន្ត​ពីក្រោយ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២…

រាជធានី​ភ្នំពេញ ៖ ឃើញ​គោ​ដេក​នៅ​តាម​ផ្លូវ​ចុះ​ដេញគោ​ត្រូវ​បុរស​ស្រវឹងស្រា​បើក​បុក​រថយន្ត​ពីក្រោយ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ដែល​ស្រវឹងស្រា​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L- 8347 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ស្ថានភាព​ស្រវឹង​ជោគ ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​កាម​រី​គូថ​ស្វិត ពណ៌​ស បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដែល​ឈប់​ចត​ដេញគោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​គោមួយ​ហ្វូង​កំពុង​ដេក​តាម​ផ្លូវ ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម៉ូតូ​ជាង​ច្រើន​គ្រឿង តែ​រង​របួសស្រាល ហើយ​បើក​ទៅ​បាត់​អស់​ទៅ បន្ទាប់​មក​ឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក​គូថ​ស្វិត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2D- 6149 បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​ចុះ​ដេញគោ​ខាងលើ ដោយ​បើកភ្លើង​សុំ​ផ្លូវ​ភ្លឹបភ្លែត​ៗ បន្ទាប់​មក​ទៀត​ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្ករ​ខាងលើ​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹង​បាន​បើក​កៀរ​រថយន្ត​ជនជាតិ​ចិន​មួយ​គ្រឿង​ដែល​ចត​តាម​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​តិចតួច ហើយ​រថយន្ត​កូ​រ៉ូ​ឡា​ខាងលើ​ជ្រុល​ទៅ​បុក​រថយន្ត កាម​រី​គូថ​ស្វិត ដែល​ម្ចាស់​ចុះ​ដេញគោ​បាន​បុក​ចំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ រហូត​បើក​ទៅ​មុខ​មិន​រួច​រៀង​ៗ​ខ្លួន ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​ភាគី​បង្ក​ខាងលើ​បាន​ទាក់ទង​ហៅ​បុរស​ម្នាក់​ជា​យោធា​ដោយ​ប្រាប់​ទៅ​ភាគី​រថយន្ត​រង​គ្រោះ​ថា ខ្ញុំ​សក្ដិ​ធំ​ដែរ តើ​ចង់​ម៉េច ? ចំណែក​ភាគី​រថយន្ត​រង​គ្រោះ​ក៏​ឆ្លើយ​ថា ខ្ញុំ​ក៏​សក្ដិ​មិនតូច​ដែរ កុំ​យក​សក្ដិ​មក​អួត​ចរាចរណ៍​ដោះស្រាយ​តាម​ចរាចរណ៍​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​២​ខាងលើ​បាន​សម្របសម្រួល​នៅ​កន្លែង​កើតហេតុ ដោយ​បញ្ចប់រឿង ដោយ​រថយន្ត​បង្ក​សង​សំណង​ទៅ​រថយន្ត​រង​គ្រោះ​ចំនួន​២២០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ