ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ច្បាប់​មក​លេង​ផ្ទះ​ បែរជាទៅពន្លះ​របង​ភូមិ​គ្រឹះ​​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សុំ​ច្បាប់​សម្រាក​ពី​ការងារ​នៅ​ក្រុង​បា​វិត​បាន​២​ថ្ងៃ​មក​លេង​ផ្ទះ​នៅ​ក្រុងភ្នំពេញ​ជិះ​ម៉ូតូ​បុក​របងភូមិ​គ្រឹះ​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា នៅ​មុខ​ភូមិ​គ្រឹះ​លេខ​២៣៤ ផ្លូវ​៦៩BT ភូមិ​ត្នោត​ជ្រុំ​១ សង្កាត់​បឹង​ទំពុន២…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សុំ​ច្បាប់​សម្រាក​ពី​ការងារ​នៅ​ក្រុង​បា​វិត​បាន​២​ថ្ងៃ​មក​លេង​ផ្ទះ​នៅ​ក្រុងភ្នំពេញ​ជិះ​ម៉ូតូ​បុក​របងភូមិ​គ្រឹះ​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា នៅ​មុខ​ភូមិ​គ្រឹះ​លេខ​២៣៤ ផ្លូវ​៦៩BT ភូមិ​ត្នោត​ជ្រុំ​១ សង្កាត់​បឹង​ទំពុន២ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ប្រាប់​អោយ​ដឹង​ថា ឈ្មោះ សុខា វ​ឌ្ឍ​នា អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​បា​វិត មាន​ទីលំនៅ​ផ្ទះ​លេខ​៧B ផ្លូវ​៥៣BT សង្កា់​បឹងទំពុន២ ខណ្ឌមានជ័យ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា យុវជន​ខាងលើ ទើបតែ​សុំ​ច្បាប់​កន្លែងធ្វើការ​នៅ​បា​វិត មក​លេង​ផ្ទះ​នៅ​ភ្នំពេញ​បាន​ចំនួន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​ជួប​គ្រោះ​អកុសល​បណ្តាល​អោយ​ស្លាប់​តែ​ម្ដង​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GB-៨២៧៤ ជិះ​តែ​ម្នាក់ឯង​នៅ​លើ​ម៉ូតូ​មាន​មួក​ការពារ​សុវត្ថិភាព​តែ​មិន​បាន​ពាក់​ទេ សង្ស័យ​ស្រវឹង​ខ្លាំង​ពេក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​បត់​ចុះ​មក​ផ្លូវ​៥៩BT ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​ចំណុច​កើតហេតុ​រេ​ចង្កូត​ម៉ូតូ​ទៅ​ខាងស្តាំ​ឡើង​លើ​ខឿន​ផ្លោង​អ្នកបើកបរ​ទៅ​បោក​ផ្ទប់​នឹង​ជ្រុង​របងភូមិ​គ្រឹះ បណ្តាល​ឲ្យ​ខ្ទាត​ទាំង​មនុស្ស​និង​ម៉ូតូ​ទៅ​កណ្តាលផ្លូវ បែកក្បាល​ធ្លាយ​ខួរ ហូរ​ឈាម​ជោក​ថ្នល់ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ចំណែកម៉ូតូ​រង​ការ​ខូចខាត​តិចតួច ។

ក្រោយ​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​រួចរាល់​ហើយ​សព​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ខាង​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​បុណ្យ​នៅ​វត្ត​សន្សំ​កុសល​តាម​ប្រពៃណី ។

ចំណែក​ម៉ូតូ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹក​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នរ​គ​របាល​ចរា
ចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​សាច់ញាតិ​យក​ឯកសារ​ទៅ​បញ្ជាក់​ដើម្បី​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ