ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ណា​ជា​ប្រយោជន៍ បុគ្គល​គួរ​ប្រឹង​សន្សំ​នូវ​កម្ម​នោះ

5 ឆ្នាំ មុន

អំពើ​ណា​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​និង​អ្នក​ដទៃ អំពើ​នោះ​ជា​អំពើ​គួរ​ចម្រើន គួរ​ប្រតិបត្តិ​ជាប់​ជា​និច្ច ទោះបី​បន្តិចបន្តួច​ក៏​មិន​ត្រូវ​ប្រមាទ​ឡើយ ដ្បិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ប្រដៅ​ថាៈ បុគ្គល​មិន​គួរ​មើលងាយ​បុណ្យ​ថា បុណ្យ​មាន​ប្រមាណ​តិច និង​មិន​ឲ្យ​ផល​ឡើយ សូ​ម្បី​ក្អម​ទឹក​ដែល​គេ​បើក​មាត់​ចំហ​ទុក​ក្នុង​ទីវាល ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ…

អំពើ​ណា​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​និង​អ្នក​ដទៃ អំពើ​នោះ​ជា​អំពើ​គួរ​ចម្រើន គួរ​ប្រតិបត្តិ​ជាប់​ជា​និច្ច ទោះបី​បន្តិចបន្តួច​ក៏​មិន​ត្រូវ​ប្រមាទ​ឡើយ ដ្បិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ប្រដៅ​ថាៈ

បុគ្គល​មិន​គួរ​មើលងាយ​បុណ្យ​ថា បុណ្យ​មាន​ប្រមាណ​តិច និង​មិន​ឲ្យ​ផល​ឡើយ សូ​ម្បី​ក្អម​ទឹក​ដែល​គេ​បើក​មាត់​ចំហ​ទុក​ក្នុង​ទីវាល ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ បាន យ៉ាងណាមិញ អ្នកមាន​ប្រាជ្ញា​កាលបើ​សន្សំ​បុណ្យ​សូ​ម្បី​ម្ដង​បន្តិច​ៗ ក៏​អាច​ពេញ​ដោយ​បុណ្យ​បាន​ក៏​យ៉ាងនោះ​ដែរ​ ។

បើ​បុគ្គល​យល់​ច្បាស់​ពី​បុណ្យ​កុសល​ហើយ​គួរ​ប្រឹងប្រែង​សន្សំ​ពី​ឥឡូវនេះ​ទៅ ផល​ដែល​កើត​ពី​អំពើ​ល្អ​នឹង​មាន​ដល់​អ្នក​វិញ​ជាក់​ជា​មិន​ខាន ។