ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ផ្អើលតាម​ទាន់​​​លោកផ្កាយ​២ដល់ផ្ទះ​​​​ប្រពន្ធចុង​…​ប្រពន្ធដើម​និយាយ​យ៉ាង​ចាក់​​ដោត​​បំផុត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក​់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង០៩ និង​៣០នាទីយប់​ថ្ងៃទី​២៥ កញ្ញា ស្ថិត​បុរីលឹម ឈាងហាក់ ចំណុចផ្ទះលេខ​ផ្ទះ​លេខ​06.R…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក​់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង០៩ និង​៣០នាទីយប់​ថ្ងៃទី​២៥ កញ្ញា ស្ថិត​បុរីលឹម ឈាងហាក់ ចំណុចផ្ទះលេខ​ផ្ទះ​លេខ​06.R ផ្លូវ​លេខ​5 ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​​ប្តី​ជា​​ឧត្តមសេនីយ៍​ផ្កាយ​២​ម្នាក់ ត្រូវបាន​​​ប្រពន្ធដើម​តាមទាន់​ដល់​ផ្ទះ​របស់​ប្រពន្ធចុងរហូតដឹងថា ​​មានទាំងកូន​២​នាក់​ទៀតផង ហើយទប់​កំហឹង​មិន​បានក៏​​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត ​និង​​ទ្វារផ្ទះ​បែក​ខ្ទេចខ្ទី  ឯ​ប្តី​ដឹងខ្លួន​បាន​គេច​ខ្លួន​បាត់​ ។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធដើម​និយាយ​ទាំង​ទឹកភ្នែក​​​ថា គាត់​ឈ្មោះ​ពេជ្រ ណា​រី អាយុ​៣៧​ឆ្នាំ ជាអ្នក​​លក់​រថ​យន្ត ស្នាក់​នៅ​ក្នុងភូមិ​ជម្ពូ​វ័​ន្ត ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ប្តី​​​​​ឈ្មោះ
ឡុ​ង ទិ​ត្យ អាយុ​៤០​ឆ្នាំ​ មាន​ឋានៈ​​ជា​ឧត្តម​សេនី​យ៍​ផ្កាយ​2 ពួក​គាត់​បាន​ចាប់ដៃ​គ្នា​ចូល​រោងការ​តាំងពី​ឆ្នាំ​២០០៧ មានកូន​​​៣​នាក់ (​ប្រុស​២​នាក់ និង​ស្រី​ម្នាក់)  ។

ប្រភព​ដដែល​​​បន្ត​ទៀត​ថា ពួក​គាត់​បាន​ចាប់ដៃ​គ្នា​សាង​គ្រួសារ ​និង​ខំប្រឹង​រកស៊ី​តាំងពី​បាតដៃ​ទទេ​រទំរាំ​​បាន​ប៉ុណ្ណេះ​លំបាក​មិន​តិច​ទេ ។ លុះ​ដល់​ពេល​មានបាន មានឋាន​​ក្នុង​សង្គម​ ប្តី​គាត់​ក៏​ចេះ​លួច​មាន​ស្រី​ក្មេង លួច​មាន​ប្រពន្ធចុង​ក្បត់ចិត្តឱ្យ​​រងទឹក​ភ្នែក​លំបាក​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ ។ គាត់បន្តថា រយៈ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្តី​គាត់​បាន​ប្រែប្រួល​ចិត្តគំនិត​យ៉ាង​ខ្លាំង ចាប់ផ្ដើម​រកាំរកូស​រករឿង​គាត់​ថា ​គាត់​ជា​ស្រី​ចាស់​មុខ​អាក្រក់​ស្រី​ខ្មៅ និង​ស្រី​មុខជាំ ស្រី​សម្តី​គ​ម្រួ​ស​គម្រើយ រករឿង​គ្រួសារ​គាត់​រហូត​លែង​រវល់​​​ប្រពន្ធ​កូន លុយ​រកបាន​ប៉ុន្មាន​ក៏​លាក់​ មិន​ដែល​ឱ្យ​​គាត់​ដឹង​ទេ ។

តែបើ​ខ្ចី​លុយ​ធនាគារ​រាប់​ម៉ឺន​ដុល្លារ យក​លុយ​មក​រកស៊ី​ គឺ​ប្តី​គាត់​តែងតែ​នាំ​គាត់​ទៅ​ជាមួយនឹង​ដាក់​​ឈ្មោះ​គាត់​ជា​និច្ច ពេល​បាន​លុយ​ហើយ ​ប្តី​គាត់​យក​លុយ​ទៅ​អស់​ ដោយ​មិន​ឱ្យ​គាត់​ដឹង​ទេ យក​លុយ​ទៅ​ទិញ​ផ្ទះ ទិញ​របស់​មាន​តម្លៃ​ផ្គាប់ចិត្ត​ចិត្ត​ស្រី​ក្មេង ។ រថយន្ត​គាត់​ជិះ​ក៏​យក​ទៅ​លក់​យក​លុយ​ទៅ​ទិញ​រថយន្ត​ថ្មី​អោយ​ប្រពន្ធចុង​ទៀត ថែម​ទាំង​ទិញ​ដី​រាប់​សិប​ហិកតា​ពុះ​ឡូ​ត៍​​លក់ ចំណេញ​ចំណូល​ប៉ុន្មាន​ក៏ ​មិនឱ្យ​​គាត់​ដឹង សួរនាំ​ក៏​មិន​បាន ព្រឹក ល្ងាច ទៅ​ហូប​បាយ​នៅផ្ទះ​ប្រពន្ធដើម យប់​ឡើង​បើក​ឡា​នមក​ដេក​ផ្ទះ​ប្រពន្ធចុង ដោយ​យក​លេស​ថា ​កន្លែងធ្វើការ​រវល់​ណាស់ ត្រូវ​ទៅ​កន្លែង​រាល់ថ្ងៃ ។

គាត់​ធ្លាប់​ជួល​គេ​ឱ្យ​​តាមដាន​ប្តី​គាត់រហូត​ដឹង​ថា ​ប្តី​គាត់​លួច​មាន​ប្រពន្ធចុង​ជា​ស្រី​ក្មេង សាច់​សខ្ចី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ថែម​ទាំង​មានកូន​ស្រី អាយុ​២​ឆ្នាំ​ម្នាក់​ទៀត​ ។ នៅ​យប់​កើតហេតុ បន្ទាប់​ពី​ញ៉ាំ​បាយ​ល្ងាច ប្តី​គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AY-8787 ។ ស្រាប់តែ​ប្អូនស្រី​​​គាត់​ឃើញ​បាន​ទូរស័ព្ទ​ប្រាប់​បងស្រី​និង​ម្តាយ​ជិះ​រថយន្ដ​តាម​មក​ដល់​កន្លែង​កើតហេតុ ឃើញ​រថយន្ត​ប្តី​ចត​នៅ​មុខ​ផ្ទះ​ប្រពន្ធចុង ក៏​គោះ​ទ្វារ​ហៅ​ឃើញ​មាន​ក្មេង​ម្នាក់​បើកភ្លើង ដើរ​ចេញ​មក​បើកភ្លើង និងបម្រុង​បើកទ្វារ ពេល​នោះ​គាត់​បាន​មើល​ពី​ខាងក្រៅ​កញ្ចក់​ឃើញ​ប្តី​នៅ​បន្ទប់​ឡៅតឿ​កំពុង​​បីកូន​ស្រី​ប្រពន្ធចុង​ប្រលែង​យ៉ាង​សប្បាយ ធ្វើ​ឱ្យ​​គាត់​ស្ទើរតែ​គាំងបេះដូង​ស្លាប់ ។

ដោយសារ​តែ​ខឹង​ពេក គាត់​បាន​ស្រែក​ឡូឡា​រួច​យក​ដុំ​គប់​បែក​កញ្ចក់​រថយន្ត​ប្តី នឹង​កញ្ចក់​ទ្វារផ្ទះ​បណ្តាល​អោយ​បែក​ខ្ទេច បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ចេញ​មក​ចោមរោម​មើល​ដោយ​ក្តី​ងឿងឆ្ងល់ ភ្លាម​ៗ​នោះ​ប្តី​បាន​គេចខ្លួន​តាម​ទ្វារ​ក្រោយ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ចំណែក​ស្ត្រី​ដែល​ជា​ប្រពន្ធចុង​ក៏​មិន​បាន​ចេញ​មក​តទល់​ជា មួយ​ប្រពន្ធដើម​ដែរ​បាន​បិទ​ភ្លើង​ក្នុងផ្ទះ​ងងឹតឈឹង បន្សល់​ទុក​តែ​ប្រពន្ធដើម​នៅ​អង្គុយ​សម្រក់​ទឹកភ្នែក​នៅ​មុខ​ផ្ទះ​តែ​ម្នាក់ឯង ។

ក្រោយ​កើតហេតុ ក៏​មាន​សមត្ថកិច្ច និងកម្លាំង​អាវុធហត្ថ ណែនាំ​ឱ្យ​គាត់​ទៅ​ដាក់​ពាក្យបណ្ដឹង តែ​គាត់​បាន​ប្រាប់​ថា ​ដាក់​ធ្វើ​អី គាត់​គ្មាន​សមត្ថភាព​ប្តឹង​ឈ្នះ​ប្តី​គាត់​ទេ ព្រោះ​ប្តី​គាត់​ស្គាល់​គេ​ច្រើន​ណាស់ គាត់​គ្រាន់តែ​ចង់ឱ្យ​​ប្តី​គាត់​ចេញ​មុខ​ មក​និយាយ​ជាមួយ​គាត់ថា​ ចង់​យ៉ាងម៉េច​ជាមួយ​គាត់ បើ​លែងលះ​គ្នា ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​ ត្រូវ​លក់​សង់បំណុល​ធនាគារ​ឱ្យ​អស់ សល់​ប៉ុន្មាន​ទុក​គាត់​ចិញ្ចឹម​កូន​គាត់​សុំ​តែ​ប៉ុណ្ណឹង​ទេ  ។

អត្ថបទសរសេរ ដោយ