ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិន​ចោល​ក្បួន​មែន ទីបំផុត​ជាប់​ខ្នោះ​នៅ​ខណ្ឌ​៧​មក​រា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចាស់​ពូកែ​ខាង​លួច ឆក់ និង​ឆបោក​នោះ​កន្លង​មក​តែង​ធ្វើ សកម្មភាព នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ធ្លាប់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ពី​បទ​លួច​២​លើក មក​ហើយ​នោះ​។ ពេល​នេះ​ស្រាប់តែ​លេចមុខ​ទៅ​ធ្វើ​សកម្មភាព​ឆបោក​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​ហាង​លក់​អីវ៉ាន់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចាស់​ពូកែ​ខាង​លួច ឆក់ និង​ឆបោក​នោះ​កន្លង​មក​តែង​ធ្វើ សកម្មភាព នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ធ្លាប់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ពី​បទ​លួច​២​លើក មក​ហើយ​នោះ​។ ពេល​នេះ​ស្រាប់តែ​លេចមុខ​ទៅ​ធ្វើ​សកម្មភាព​ឆបោក​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​ហាង​លក់​អីវ៉ាន់ មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​៧​មក​រា​ម្តង ដោយ​បាន​កុម្ម​ង់​ស្រា​បៀរ​ចំនួន​១០​កេស បាយ​ម្ហូប​៥​មុខ និង​លុយ​១០០​ដុល្លារ ។ ប៉ុន្តែ​ល្បិច​បោក​នោះ​ត្រូវ​បាន​ម្ចាស់​ហាង​មានការ​សង្ស័យ ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន ភ្លាម​ៗ រួច​នាំ​ទៅ​សាកសួរ​ទើប​ធ្លាយ​រឿង​បោក​ពិតមែន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ហាង​លក់​អីវ៉ាន់​យីហោ «​វើ​យ សៀង​» ដែល មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១២៨ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ អេ​ង លី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ក្នុងភូមិ​ប៉ប្រក​ខាងត្បូង ក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ខេត្តសៀមរាប ចំណែក​ជន​រង​គ្រោះ​ដែល​ជា ម្ចាស់​ហាង គឺជា​ជនជាតិ​ចិន​។

ស្ត្រី​ម្នាក់​ឈ្មោះ វន ម៉ី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ដែល​ជា​បុគ្គលិក និង​ជា​អ្នកបកប្រែ​ភាសា​ចិន​ប្រចាំ​ហាង​មួយ​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ បាន​មក​ក្នុង​ហាង ហើយ​បាន​កុម្ម​ង់​បាយ និង​ម្ហូប​ចំនួន​៥​មុខ រួម​នឹង​ស្រា​បៀរ​កម្ពុជា​ចំនួន​១០​កេស​។ ខណៈនោះ​បុគ្គលិក​ហាង​បាន​នាំ​គ្នា​លើក​ស្រា​បៀរ​ឲ្យ ហើយ​ជន​នេះ​បាន​ប្រាប់​ឲ្យ​ទុក​នៅ​មុខ​ហាង ដោយ​រង់ចាំ​យក​បាយ​ម្ហូប​ទៀត​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​បុគ្គលិក​ហាង​ទៅ​យក​លុយរាយ​ដុល្លារ​ចំនួន​១០០​ដុល្លារ មក​ឲ្យ​ខ្លួន​ទៀត រួច​បាន​និយាយ​ថា «​ចាំ​ចែ​ខ្ញុំ​មក​ចាំ​គិតលុយ​សរុប​ទាំងអស់​តែ​ម្តង​ទៅ​ទាំង​ទាំង​ថ្លៃ​ស្រា​បៀរ ថ្លៃ​បាយ​ម្ហូប និង​លុយ​១០០​ដុល្លារ​នេះ​»​។

ខណៈនោះ​ម្ចាស់​ហាង​មានការ​សង្ស័យ​ក៏​បាន​ឲ្យ​នាង​ជា​អ្នកបកប្រែ​ជួយ​ប្ដឹង នគរបាល​ប៉ុស្តិ៍​មនោ​រម្យ ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្តង បន្ទាប់​មក​បាន​នាំ​ជន​នេះ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ទើបបាន​ដឹង​ថា ជន​នេះ​ពិតជា​ធ្វើ​សកម្មភាព​បោក​ជន​រង​គ្រោះ​ខាងលើ​យ៉ាង​ពិតប្រាកដ​មែន​។ សូម​បញ្ជា​ផង​ដែរ​ថា ជនសង្ស័យ​ខាងលើ​នេះ​គឺជា​មុខសញ្ញា​ឆបោក និង​លួច​យ៉ាង​សកម្ម​នៅ​ក្នុង​ខណ្ឌ ពោធិ៍​សែន​ជ័យ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​២​លើក​រួច​មក​ហើយ​។

គឺ​លើក​ទី​១​ចាប់ខ្លួន​ខណៈ​ពេល​លួច​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​៣ និង​លើក​ទី​២​ឃាត់ខ្លួន​ក្រោយ​ចូល​ផឹកស៊ី នៅ​ហាង​មួយ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កា​កាប​១ អត់​ឲ្យ​លុយ​គេ ហើយ​ក៏​នៅ​មានការ​ប្រព្រឹត្ត​បទល្មើស ជា​ច្រើន​ទៀត​ផង​ដែរ​។ ពេល​នេះ​នគរបាល​ប៉ុស្តិ៍​មនោ​រម្យ ខណ្ឌ​៧​មក​រា​បាន​ធ្វើការ សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ