ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​ស្លា.ប់​មនុស្ស​ម្នាក់នៅនឹងកន្លែង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៧ និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤២-១៤៣ ស្ថិត​ក្នុងភូមិ​-​ឃុំ​ចម្ការ​ហ្លួង…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៧ និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤២-១៤៣ ស្ថិត​ក្នុងភូមិ​-​ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើ​ផ្លូវជាតិ​លេខ​៤​។ រវាង​រថយន្ត​កូរ៉េ​ពីរ​តោន​កន្លះ ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5112 មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់​បាត់​)។

បាន​ប៉ះ​ជាមួយនឹង​រថយន្ត តួ​រី​ស ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-6106 មាន​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ ឈ្មោះ ហេង បូ​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ចម្ការ​ដី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្តកំពត ស្លាប់​នៅ​នឹង​កន្លែង​។ ចំពោះ​មុខ​កម្លាំង​អាវុធហត្ថ ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់​សិលា នៅ​ការពារ​កន្លែង​កើតហេតុ និង​ជួយ​សម្រួល​ចរាចរណ៍​។

ចំពោះ​សាកសព​រង់ចាំ​ក្រុម​គ្រួសារ​ធ្វើការ​ប្រគល់​-​ទទួល យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ទាំង​ពីរ​ខាងលើ​រង់ចាំ​រថយន្ត​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់​សិលា​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ