ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បាន​បាន​សម្រាលកូន​តាម​ផ្លូវ ខណៈ​ប្តី​កំពុង​បណ្ដើរ​ម៉ូតូ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​ប្តី​ឌុ​ប​តាម​ម៉ូតូ​ទៅ​មណ្ឌល​សុខភាព តែ​ទៅ​មិន​ទាន់​ដល់​ផង ក៏​បាន​ឆ្លងទន្លេ​តាម​ផ្លូវ​តែ​ម្ដង​។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​ប្តី​ឌុ​ប​តាម​ម៉ូតូ​ទៅ​មណ្ឌល​សុខភាព តែ​ទៅ​មិន​ទាន់​ដល់​ផង ក៏​បាន​ឆ្លងទន្លេ​តាម​ផ្លូវ​តែ​ម្ដង​។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​ពី​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ទៅ​កាន់​ម​ណ្ឌុ​ល​សុខភាព​សណ្តាន់ ខេត្តកំពង់ធំ​។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​តាម​ផ្លូវ​ឈ្មោះ អ៊ុ ផា​ន អាយុ​២៧​ឆ្នាំ មាន​ប្ដី​ឈ្មោះ ភូមិ ផ​ន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។

បើ​យោង​តាម​បុរស​ជា​ប្តី​និយាយ​ថា ភរិយា​របស់​លោក​មាន​ផ្ទៃពោះ​គ្រប់​ខែ តែ​មិនដឹង​ថា​ត្រូវ​សម្រាល​នៅ​ពេល​ណា លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ប្រ​ពន​ន្ធ​របស់​គាត់​ប្រាប់​គាត់​ថា នាង​ឈឺពោះ​ហើយ ឮ​ដូច្នោះ​រូប​គាត់​ជា​ប្តី​ក៏​ប្រញាប់​ឌុ​ប​ប្រពន្ធ​ដោយ​ម៉ូតូ ក្នុង​គោលបំណង​យក​នាង​ទៅ សម្រាលកូន​នៅ​ឯ​មណ្ឌល​សុខភាព​សណ្តាន់​។ នៅ​ពេល​កំពុង​ជិះ​ម៉ូតូ​មក​ដល់​ពាក់​កណ្តាលផ្លូវ ត្រង់​ចំណុច​អូរ​ពក​សាមគ្គី ឃុំ​មាន​រិ​ទ្ធ ដោយសារ​តែ​ផ្លូវ​ពិបាក​ពេក ខ្លាច​ដួល​ព្រោះ​ផ្លូវ​រអិល ក៏​បាន​ឈប់​ម៉ូតូ​ឲ្យ​ប្រពន្ធ​ចុះ​ដើរ​តិច​ៗ​។ ពេល​នាង​ដើរ​បាន​មួយសន្ទុះ​តូច នាង​ថា​ឈឺពោះ​ខ្លាំង​ណាស់ ទ្រាំ​មិន​បាន​ទេ គាត់​ក៏​ដាក់​ឲ្យ​ប្រពន្ធ​សម្រាក​នៅ​ក្រោម​ដើមឈើ ក៏​ឆ្លងទន្លេ​បានកូន​ប្រុស​ម្នាក់​តាម​ផ្លូវ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ដែល​នៅ​ជិត​នោះ​នាំ​គ្នា​រត់​មក​ចោមរោម​មើល និង​ជួយ​សង្គ្រោះ​ស្ត្រី​កូនខ្ចី​នេះ​។

អ្នកខ្លះ​បាន​ទូរស័ព្ទ​ប្រាប់​លោក​អភិបាលស្រុក បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ លោក ឡង គឺ​សឹង អភិបាលស្រុក​សណ្តាន់ ក៏​បាន​ឲ្យ​ខាង​រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​សណ្តាន់ និង​ក្រុម​គ្រូពេទ្យ ទៅ​ជួយ​អន្ដរាគមន៍​ដឹក​យក​មក​ជួយ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​សណ្ដាន់ ដោយ​មើលឃើញ​ពី​កង្វះខាត​របស់​ប្តី​ប្រពន្ធ​ទាំង​ពីរ លោក​អភិបាលស្រុក និង​សហការី ក៏​បាន​ពាំនាំ​យក​នូវ​សម្ភារ​មួយ​ចំនួន និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល រួម​ជាមួយ​ថវិការ​របស់​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ចំនួន​៥០​ម៉ឺន​រៀល ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ប្តី​ប្រពន្ធ​ខាងលើ​។ ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់​អ្នក​ទាំង​ពីរ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ លើក​ក្រោយ​ៗ​នៅ​ពេល​ដែល​មាន ផ្ទៃពោះ​ទៀត ត្រូវ​តែ​មក​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់​ពេលវេលា​។

លោក​អភិបាលស្រុក​ផ្តាំផ្ញើ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​បាន​សាកសួរ​អ្នក​ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រាប់​ថា ចាប់តាំងពី​មាន​ផ្ទៃពោះ​ពេល​ណា​មក ដោយសារ​តែ​ជីវភាព​ក្រីក្រ​ផង ពួក​គេ​មិន​ដែល​បាន​នាំ​ប្រពន្ធ​មក ពិនិត្យ​ផ្ទៃពោះ​ម្តងណា​នោះ​ទេ ទន្ទឹម​នឹង​នោះ លោក​អភិបាលស្រុក ក៏​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​បាន​ទូរស័ព្ទ​មក​ប្រាប់​ដល់​រូប​លោក​ឲ្យ​បានដឹង និង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ