ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ប្រពន្ធ​អ្នក​ជិតខាង​ចោមពុង ចាប់រំលោ.ភ​រហូត​បាន​សម្រេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់ខ្លួន បន្ទាប់​ពី​ឃើញ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជិតខាង​ស្លៀក​សារុង​ចោមពុង​បញ្ចេញ​សាច់​សខ្ចី​មើលទៅ​បែប​ទំនង ក៏​បាន​ដាល់​នាង​១​ដៃ​ចំពោះ បណ្ដាល​ឲ្យ​នាង​ចុក​ឆ្អល់​បន្ទាប់​មក​បាន​ចាប់​ខ្ទប់មាត់​មិន​ឲ្យ​ស្រែក និង​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច រួច​គេចខ្លួន​បាត់​រយៈពេល​១១​ថ្ងៃ ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ​ហើយ​ក៏​ត្រូវ​បាន​នគរបាល​ចាប់​វ៉ៃ​ខ្នោះ​តែ​ម្ដង​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់ខ្លួន បន្ទាប់​ពី​ឃើញ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជិតខាង​ស្លៀក​សារុង​ចោមពុង​បញ្ចេញ​សាច់​សខ្ចី​មើលទៅ​បែប​ទំនង ក៏​បាន​ដាល់​នាង​១​ដៃ​ចំពោះ បណ្ដាល​ឲ្យ​នាង​ចុក​ឆ្អល់​បន្ទាប់​មក​បាន​ចាប់​ខ្ទប់មាត់​មិន​ឲ្យ​ស្រែក និង​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច រួច​គេចខ្លួន​បាត់​រយៈពេល​១១​ថ្ងៃ ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ​ហើយ​ក៏​ត្រូវ​បាន​នគរបាល​ចាប់​វ៉ៃ​ខ្នោះ​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ២០១៨ វេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ចំណុច​បន្ទប់ទឹក​ប្រើ​រួម​គ្នា​ជិត​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លុះដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ រយៈពេល​១១​ថ្ងៃ​ក្រោយមក ទើប​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ជនសង្ស័យ​ឈ្មោះ យា​ត រ៉ែ​ម ហៅ​ជេ​ម អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើតហេតុ​ខាងលើ​។ ជន​រង​គ្រោះ អាយុ​២៣​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​នោះ​ដែរ​។ ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​កើតហេតុ ក្រោយ​ពេល​ចេញពី​ធ្វើការ​មក​ដល់​បន្ទប់ នាង​បាន​ដាំបាយ និង​លាងចាន​ឆ្នាំង​រហូត​រួចរាល់​អស់ ទើប​នាង​ផ្លាស់​សម្លៀក​បំពាក់​ចេញ​។

បន្ទាប់​មក​បាន​ស្លៀក​សារុង​ចោមពុង​រួច​បាន​ដើរទៅ​បន្ទប់ទឹក​ដែល​ជា​បន្ទប់ទឹក​ប្រើ​រួម​គ្នា ខណៈនោះ​ស្រាប់តែ ជនសង្ស័យ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក​នោះ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​ស្ទុះ​ចេញ​មក​ដាល់​នាង មួយ​ដៃ​ចំពោះ បណ្ដាល​ឲ្យ​នាង់​ចុក​ឆ្អល់​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ទៀត​ជនសង្ស័យ​បាន យកដៃ​ខ្ទប់មាត់​នាង​មិន​ឲ្យ​ស្រែក រួច​ធ្វើ​សកម្មភាព​រំលោភ​នាង​រហូត​បាន​សម្រេច ហើយ​ជនសង្ស័យ​បាន​គម្រាម​ថា «​បើ​ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​គេ​ខ្លួន​នឹង​តាម​សម្លាប់​ចោល​ហើយ​»​។

ក្រោយ​រំលោភ និង​គំរាម​នាង​រួច ជនសង្ស័យ​បាន​គេចខ្លួន​ទៅ​បន្ទប់​ជួល​បាត់​ទៅ លុះ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ជនសង្ស័យ​បាន​គេ​ខ្លួន​ទៅ​ស្រុក​បាត់​។ ចំណែក​នាង​បាន​ប្រាប់​ប្ដី និង​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ទើប​ត្រឡប់​មក​វិញ ត្រូវ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់ខ្លួន​តែ​ម្តង​។ បន្ទាប់​មក​នគរបាល​បាន​នាំ​ខ្លួន​ជន​នោះ​ទៅ​សួរនាំ និង​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចា​រ់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ