ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​មក​ដល់​គ្មាន​សួរនាំ​អ្វីមួយ​ម៉ាត់ ស្ទុះ​ទៅ​វាយ​ប៉ុនប៉ង​សម្លា.ប់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ខឹង​វាយ​បុរស​ម្នាក់​ជា​គូទំនាស់​ក្នុង​វង់​ផឹកស៊ី​ជាមួយ​គ្នា​មិន​បាន ក៏​លប​មក​ផ្ទះ​ឃើញ​ប្រ​ព​ន្ឋ​គេ​នៅផ្ទះ​តែ​ម្នាក់ឯង បាន​ស្ទុះ​វាយ​លើ​រាង​កាយ​ស្ត្រី​រង​គ្រោះ រហូត​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ។ ករណី​បង្ក​របួស​ស្នាម​លើ​ប្រ​ព​ន្ឋ​គេ​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៣…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ខឹង​វាយ​បុរស​ម្នាក់​ជា​គូទំនាស់​ក្នុង​វង់​ផឹកស៊ី​ជាមួយ​គ្នា​មិន​បាន ក៏​លប​មក​ផ្ទះ​ឃើញ​ប្រ​ព​ន្ឋ​គេ​នៅផ្ទះ​តែ​ម្នាក់ឯង បាន​ស្ទុះ​វាយ​លើ​រាង​កាយ​ស្ត្រី​រង​គ្រោះ រហូត​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ។ ករណី​បង្ក​របួស​ស្នាម​លើ​ប្រ​ព​ន្ឋ​គេ​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ តែ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្តុក​ជ្រៃ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​កន សុខ​នី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។​ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ជិន ស្រី​ម៉ៅ អាយុ​២៣​ឆ្នាំ​។ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា​។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ នៅ​ម៉ោង​ប្រមាណ​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ត្រី​រង​គ្រោះ​កំពុង​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​ចូល​មក​ដល់​គ្មាន​សួរនាំ​អ្វីមួយ​ម៉ាត់​សោះ បាន​ស្ទុះ​វាយ​ស្ត្រី​រង​គ្រោះជា​ច្រើន​ដៃ និង​ច្របាច់ក​ប៉ុនប៉ង​សម្លាប់ តែ​មាន​អ្នក​ជិតខាង​រត់​មក​ជួយ​ទាន់ ទើប​ជនសង្ស័យ​រត់គេច​ខ្លួន​។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​ស្ត្រី​រង​គ្រោះ​មាន​របួសធ្ងន់ ក្រុម​គ្រួសារ​ក៏​ប្រញាប់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្លាម​ៗ រួច​បាន​ប្តឹង​សមត្ថកិច្ច​តាម​ក្រោយ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​រួច សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ នេះ មក​សាកសួរ​។

នៅ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មុន​ឈាន​ដល់​ប្រើ​ហិង្សា​លើ​ស្ត្រី​រង​គ្រោះ គេ និង​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ថន បាន​ផឹកស៊ី​ជាមួយ​គ្នា ហើយ​បាន​បង្កជម្លោះ​ពាក្យ​សម្តី តែ​ដោយសារ​ខឹង​វាយ​ប្តី​មិន​បាន ក៏​មក​ផ្ទះ​ឃើញ​ស្ត្រី​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង ក៏​ស្ទុះ​ទៅ​វាយ​ដើម្បី​ស្រាយគំនុំ​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ធ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ