ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​វាយ​ទម្លុះ​កញ្ចក់​ទើប​ជួយ​ជីវិត​លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​វេជ្ជបណ្ឌិត ពេជ្រ ប៊ុ​ន​ហាប់ ត្រូវ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រថយន្ត​ក្រ​ឡុ​ង​ស៊ីម៉ង់ត៍​បុក​ឲ្យ​ដាច់​កង់​ផ្នែក​ខាងឆ្វេង​ម្ខាង បណ្ដាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ…

ខេត្តកំពត ៖ លោក​វេជ្ជបណ្ឌិត ពេជ្រ ប៊ុ​ន​ហាប់ ត្រូវ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រថយន្ត​ក្រ​ឡុ​ង​ស៊ីម៉ង់ត៍​បុក​ឲ្យ​ដាច់​កង់​ផ្នែក​ខាងឆ្វេង​ម្ខាង បណ្ដាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ត្រង់​ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា លោក​ពេជ្រ ប៊ុ​ន​ហាប់ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX – ៣៣០ តែ​ម្នាក់ឯង​ទេ បន្ទាប់​ពី​បាន​ចូលរួម​ពិសា​អាហារ​រួចរាល់ ក្នុង​កម្មវិធី​ខួបកំណើត​ក្រុម​សាច់ញាតិ​នៅ​ស្រុក​អង្គ​ជ័យ ហើយ​ក៏​បើករថយន្ត​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ផ្សារ​ទូក​មាស​វិញ ។ លុះ​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​មក​ពី​ត្បូង​ទៅ​ជើង​បាន​បុក បណ្ដាល​ឲ្យ​ដាច់​កង់​មុខ​ខាងឆ្វេង ឆេះ​យ៉ាង​សន្ធោសន្ធៅ​បំផុត​សល់​តែ​គ្រោងឆ្អឹង ។

ទោះជា​បែប​ណា​លោក​ពេជ្រ ប៊ុ​ន​ហាប់ ត្រូវ​បាន​ពលរដ្ឋ​ជា​ច្រើន​នាក់​វាយ​ទម្លុះ​កញ្ជក់​រថយន្ត​យក​មនុស្ស​ចេញ​ឲ្យ​ផុត​ពី​ការ​ស្លាប់ តែ​លោក​បាន​រង​របួស​រលាក់​ខ្លួនប្រាណ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ផង​ដែរ ។

ចំណែក​លោក​ទូច ច​ន្ធូ អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់​ចរាចរណ៍​ស្រុក​អង្គរ​ជ័យ​និយាយ​ថា រថយន្ត​បង្ក​ជាមួយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ហើយ​នគរបាល​បាន​ស្ទាក់​ចាប់​បាន​ហើយ ។ បច្ចុប្បន្ន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក រីឯ​រថយន្ត​លោក​វេជ្ជបណ្ឌិត ទុក​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ