ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! មួយថ្ងៃសោះ​ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​ច្រើន​​​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​៥​លើក​យប់ ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៣​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​៥​លើក​យប់ ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៣​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធិ​២​លើក​ស្លាប់​១​នាក់​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ត្រាក់ទ័រ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រទេះ ក្របី​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​១​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​៣​លើក ។
រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​៥​នាក់ (​ស្រី​២​នាក់​), ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្តសៀមរាប​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៤៦៤១​គ្រឿង​(​ម៉ូតូ​៥៣%), មធ្យោបាយ​ល្មើស​១៣១៧​គ្រឿង​(​ម៉ូតូ​៧០%), អប់រំ​២៣២​គ្រឿង​(​ម៉ូតូ​៣៦%),​មធ្យោបាយ​ពិន័យ​១០៨៥​គ្រឿង (​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៣១​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៣២៦​គ្រឿង​, អប់រំ​៧៨​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៤៤​គ្រឿង (​មួក​១៧៣​គ្រឿង​, កញ្ចក់​៥៨​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១៣​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ