ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រកាស​លក់​អាវុធ​ជា​ថ្មី​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​កញ្ញា ពី​ការ​លក់​អាវុធ​ជា​ថ្មី​ឲ្យ​ដល់​តៃវ៉ាន់ ចំ​ថ្ងៃ​ជាមួយ​គ្នា​នឹង​ការ​ចូល​ជា​ធរមាន ការ​យក​ពន្ធគយ​ថ្មី​របស់​អា​មេ​រិកលើ​បណ្ដា​ទំនិញ​ចិន មាន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។ នេះ​ជា​ការ​សម្រេច​ថ្មី​របស់​ក្រុង​វ៉ា​ស៊ិន​តោន ដែល​ប្រាកដ​ណាស់ នាំ​ឲ្យ​ចិន​ផ្ទុះ​កំហឹង​ហើយ​​អាច​ញ៉ាំង​ឲ្យ​មានការ​ស្រុត​ចុះ​ថែម​ទៀត​នៃ​ទំនាក់​ទំន​ង​ចិន​-​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​កញ្ញា ពី​ការ​លក់​អាវុធ​ជា​ថ្មី​ឲ្យ​ដល់​តៃវ៉ាន់ ចំ​ថ្ងៃ​ជាមួយ​គ្នា​នឹង​ការ​ចូល​ជា​ធរមាន ការ​យក​ពន្ធគយ​ថ្មី​របស់​អា​មេ​រិកលើ​បណ្ដា​ទំនិញ​ចិន មាន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។

នេះ​ជា​ការ​សម្រេច​ថ្មី​របស់​ក្រុង​វ៉ា​ស៊ិន​តោន ដែល​ប្រាកដ​ណាស់ នាំ​ឲ្យ​ចិន​ផ្ទុះ​កំហឹង​ហើយ​​អាច​ញ៉ាំង​ឲ្យ​មានការ​ស្រុត​ចុះ​ថែម​ទៀត​នៃ​ទំនាក់​ទំន​ង​ចិន​-​អា​មេ​រិ​ក ដែល​តាន​តឹង​ស្រាប់​ដោយ​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​ជំរុញ​ដោយ​លោក​ដូ​ណា​ល់​ត្រាំ​។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​ថា ក្រសួងការបរទេស​បាន​អនុម័ត​លើ​ការ​លក់​គ្រឿង​បន្លាស់​​សម្រាប់​បណ្ដា​យន្តហោះ​ប្រដេញ ធុន​ F-16​ និង ​F-5 ព្រមទាំង​សម្រាប់​យន្តហោះ​ដឹក​​ជញ្ជូន​យោធា​ធុន​ C-130 ឲ្យ​ដល់​តៃវ៉ាន់ មាន​ទឹកប្រាក់​៣៣០​លាន​ដុល្លារ​។

ប្រតិបត្តិការ​នោះ​នឹង​រួមចំណែក​ដល់​កិច្ច​ការពារ​សន្តិសុខ​របស់​សហរដ្ឋអាមេរិក ដោយ​កែ​​លម្អ​សមត្ថភាព​ការពារ​របស់​តៃវ៉ាន់​។ ​ក្រសួង​នេះ​បន្ត​ថា តៃវ៉ាន់​នៅ​តែ​ជា​កម្លាំង​សំខាន់​នៃ​​ស្ថេ​រ​ភាព​នយោបាយ តុល្យភាព​យោធា ​ព្រមទាំង​នៃ​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ​សភា​អា​មេ​រិ​ក​មាន​ពេល​២​ស​ប្ដា​ហ៍ ​ដើម្បី​ជំទាស់​នឹង​ការ​លក់​នោះ តែ​តាម​មើល​ទៅ​សភា​នឹង​មិន​ជំទាស់​ឡើយ​។

ការ​ប្រកាស​នេះ​កើត​មាន​ខណៈ​ពេល​ដែល​ក្រុង​វ៉ា​ស៊ិន​តោន​ពង្រឹង​មិន​ឈប់​ឈរ ឥរិយា​បថ​របស់​ខ្លួន​ចំពោះ​ក្រុង​ប៉េ​កាំ​ង លើ​ផ្នែក​ពាណិជ្ជកម្ម​ក៏​ដូច​ជា​ផ្នែក​ការទូត​។ ចំណែក​អនុ​រដ្ឋមន្ត្រី​ពា​ណិ​ជ្ជ​កម្ម​ចិន​មួយ​រូប ថ្លែង​នា​ថ្ងៃ​ទី​២៥ ​កញ្ញា​ថា ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ចិន​និង​​សហរដ្ឋអាមេរិក​ពិបាកធ្វើ​ណាស់ ពេល​ក្រុង​វ៉ា​ស៊ិ​ន​តោន​យក​កាំបិត​មក​ភ្ជង់​ក​ចិន​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ