មន្ត្រី​នគរបាល​ជាតិ​៣​រូប​ចូល​កាន់​តំណែង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ថ្មី


រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​អគ្គស្នងការ​រង​នគរបាល​ជាតិ​ថ្មី​ចំនួន​៣​រូប ។

តាម​ប្រភព​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​៣​រូប​ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​នោះ​រួម​មាន​ទី​១-​ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​, ទី​២-​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន បច្ចុប្បន្ន​ជា​ប្រធាន​សេនាធិការ និង​ទី​៣-​ឧត្តមសេនីយ៍ឯក តេ​ង សួន បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​នក​របាល​ការពារ​ព្រំ​ដែនទឹក ។

សូម​ជម្រាប​ថា អគ្គស្នងការ​រង​នគរបាល​ជាតិ​បច្ចុប្បន្ន​នេះ​មាន​ចំនួន​១៧​រូប​បន្ទាប់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន តែងតាំង​អគ្គស្នងការ​រង​៣​រូប​បន្ថែម​ទៀត​នោះ​គឺ​អគ្គស្នងការ​រង​មាន​សរុប​ចំនួន​២០​នាក់ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ