ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​អាយុ៣០​ឆ្នាំ! មនុស្ស​គ្រប់​គ្នា​គួរតែ​មាន​ទម្លាប់ទាំង​នេះ

5 ឆ្នាំ មុន

ពាក្យ​ថា ​ទម្លាប់​គឺជា​ដំណើរ​ការណ៍​នៃ​ការ​ធ្វើ ឬ​អនុវត្តន៍​រឿង​អ្វីមួយ​ដដែល​ៗ ជា​ពិសេស​រឿង​ដែល​ពិបាក​នឹង​លះបង់​វា ឬ​អត់​ធ្វើ​មិន​បាន​។ បើ​យើង​និយាយ​តាម​លក្ខណៈ​ចិត្ត​សាស្ត្រ​​វិញ​មាន​ន័យ​ថា ជា​ដំណើរ​ការណ៍​មួយ​ដែល​អាកប្បកិរិយា​ថ្មី​ៗ​ជា​ច្រើន​ក្លាយ​ទៅជា​រឿង​ធ្វើ​ដោយ​ខ្លួនឯង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដើម្បី​ជីវិត​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព​ក្នុង​ចិត្តគំនិត យក​​ល្អ​គួរតែ​សិក្សា…

ពាក្យ​ថា ​ទម្លាប់​គឺជា​ដំណើរ​ការណ៍​នៃ​ការ​ធ្វើ ឬ​អនុវត្តន៍​រឿង​អ្វីមួយ​ដដែល​ៗ ជា​ពិសេស​រឿង​ដែល​ពិបាក​នឹង​លះបង់​វា ឬ​អត់​ធ្វើ​មិន​បាន​។ បើ​យើង​និយាយ​តាម​លក្ខណៈ​ចិត្ត​សាស្ត្រ​​វិញ​មាន​ន័យ​ថា ជា​ដំណើរ​ការណ៍​មួយ​ដែល​អាកប្បកិរិយា​ថ្មី​ៗ​ជា​ច្រើន​ក្លាយ​ទៅជា​រឿង​ធ្វើ​ដោយ​ខ្លួនឯង​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ដើម្បី​ជីវិត​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព​ក្នុង​ចិត្តគំនិត យក​​ល្អ​គួរតែ​សិក្សា និង​រៀនសូត្រ ព្រមទាំង​អនុវត្ត​នូវ​ទម្លាប់ ១៥​យ៉ាង​ខាងក្រោម​នេះ មុន​នឹង​អ្នក​អាយុ ៣០​ឆ្នាំ​៖

ទម្លាប់​របប​អាហារ ៖

1. កាត់​បន្ថយ​ការ​ញ៉ាំ​ផ្អែម ព្រោះ​វា​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​បេះដូង ពុក​ធ្មេញ លើស​សម្ពាធ​ឈាម និង​ច្រើន​ទៀត

2. ញ៉ាំ​អាហារ​សម្រន់​ណា​ដែល​ផ្តល់​សុខភាព ដូច​ជា​ផ្លែ​ប៉ោម សណ្តែកដី ឬ​អាហារ​ណា​មាន​ជាតិ​ស្ករ​ទាប

3. ញ៉ាំ​ទឹក ៨​កែវ​ក្នុង​មួយ​ថ្ងៃ ដើម្បី​សម្រួល​ដល់​សីតុណ្ហភាព​រាង​កាយ ផ្តល់​សំណើម​ដល់​ជាលិកា ផ្តល់​ភាព​រំអិល​ដល់​សន្លាក់ ការពារ​រី​រា​ង្គ​ក្នុង​ខ្លួន ច្រោះ​ជាតិពុល​ជាដើម។

ទម្លាប់​ក្នុង​សង្គម ៖

4. ចូរ​ទុក​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​នៅ​ពេល​និយាយ​ជាមួយ​នរណា​ម្នាក់​ដើម្បី​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​លើ​ការ​ពិភាក្សា​គ្នា

5. អនុវត្ត​នូវ​ការ​ស្តាប់​បែប​សកម្ម ដើម្បី​ទទួល​បានការ​យល់​ដឹង​ច្បាស់លាស់​នូវ​អ្វី​ដែល​គេ​និយាយ និង​ឆ្លើយ​តប​វិញ​បាន​ត្រឹមត្រូវ

6. ធ្វើ​ល្អ​ចំពោះ​នរណា​ម្នាក់ ព្រោះ​វា​គឺជា​អំពើ​ល្អ​របស់​មនុស្ស​គ្រប់​រូប​គួរតែ​ធ្វើ

ទម្លាប់​លុយកាក ៖

7. ត្រូវ​មាន​ផ្នត់គំនិត​ដ៏​សាមញ្ញ​ៗ ទាក់ទង​នឹង​លុយកាក តែ​ត្រូវ​ឲ្យ​តម្លៃ​លុយកាក​ឲ្យ​បាន​ច្រើន​ដើម្បី​មាន​វិធី​ស្វែងរក​វា​តាម​បែប​ត្រឹមត្រូវ

8. មិន​ចាំបាច់​ដើរ​តាម​សម័យកាល​ពេក​ទេ ដូច​ជា​ការ​ចំណាយ​លុយ​ច្រើន​ៗ​ដើម្បី​ដេញ​សេរី​ទូរស័ព្ទ​ជាដើម

9. កុំ​ខ្វល់​នូវ​ការ​ចំណាយ​លុយ​ខុស ដែល​បាន​បាត់បង់ តែ​ត្រូវ​តាំង​ចិត្តជា​ថ្មី​ទទួលយក​បទ​ពិសោធន៍​នេះ និង​កុំ​ឲ្យ​វា​កើតឡើង​ម្តងទៀត

ទម្លាប់​សុខភាព និង​ភាព​សមសួន​របស់​រាង​កាយ ៖

10. កុំ​មើលងាយ​ការ​ហាត់ប្រាណ​ឲ្យ​សោះ ទោះ​ហាត់​តិចតួច​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរ

11. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ជា​ពិសេស​ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​ទើប​មាន​សុខភាព​ល្អ

12. ធ្វើ​យ៉ាងណា​ថែរក្សា​សុខភាព​ផ្លូវចិត្ត​ឲ្យ​បាន​ល្អ​បំផុត​ទើប​សុខភាព​ផ្លូវ​កាយ​មាន​តាម​គ្នា

ទម្លាប់​ជីវិត ៖

13. កុំ​ស៊ី​អារម្មណ៍​នូវ​រឿង​ដែល​ឥតប្រយោជន៍​ខ្លាំង

14. ធ្វើ​យ៉ាងណា​ឲ្យ​កន្លែងធ្វើការ​អ្នកមាន​ផាសុក​ភាពល្អ

15. ធ្វើ​ល្អ និង​រស់នៅ​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ