ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ៗ​បើ​ជួប​បុរស​៧​ប្រភេទ​នេះ​នឹង​សំណាង​ពេញ​មួយ​ជីវិត​!!!

5 ឆ្នាំ មុន

នារី​ដែល​សង្ឃឹម​ចង់បាន​ស្វាមី​ដែល​ល្អ គួរតែ​ជ្រើសរើស​មនុស្ស​ប្រុស​៧​ប្រភេទ​នេះ​ជា​គូ​អនាគត​។ តើ​មាន​នរណា​ខ្លះទៅ? 1. មនុស្ស​ប្រុស​ដែល​ចេះ​គោរព​សមាជិក​ខាង​ស្រី ជា​បុរស​ដែល​អ្នក​គួរតែ​រៀប​ការ​ជាមួយ ព្រោះ​មាន​បុរស​ខ្លះ​តែង​មើលងាយ​ខាង​ស្រី នៅ​ពេល​ដែល​គ្រួសារ​ខាង​ស្រី​ក្រ​។ 2. បុរស​ដែល​ដៃ​មិន​ព្រាន…

នារី​ដែល​សង្ឃឹម​ចង់បាន​ស្វាមី​ដែល​ល្អ គួរតែ​ជ្រើសរើស​មនុស្ស​ប្រុស​៧​ប្រភេទ​នេះ​ជា​គូ​អនាគត​។ តើ​មាន​នរណា​ខ្លះទៅ?

1. មនុស្ស​ប្រុស​ដែល​ចេះ​គោរព​សមាជិក​ខាង​ស្រី ជា​បុរស​ដែល​អ្នក​គួរតែ​រៀប​ការ​ជាមួយ ព្រោះ​មាន​បុរស​ខ្លះ​តែង​មើលងាយ​ខាង​ស្រី នៅ​ពេល​ដែល​គ្រួសារ​ខាង​ស្រី​ក្រ​។

2. បុរស​ដែល​ដៃ​មិន​ព្រាន មាន​ន័យ​ថា គេ​ផ្តល់​តម្លៃ​ដល់​អ្នក ដោយ​មិន​ហ៊ាន​ប៉ះពាល់​រាង​កាយ​អ្នក​ទេ​នៅ​មុន​ពេល​ដែល​រៀប​ការ​។ មនុស្ស​ប្រុស​បែប​នេះ អ្នក​គួរតែ​យក​មក​ធ្វើ​ជា​ស្វាមី​បាន​បើ​គេ​សុំ​អ្នក​រៀប​ការ​។

3. មនុស្ស​ប្រុស​ដែល​ទុក​សេរីភាព​ដល់​អ្នក ហើយ​មិន​គ្រប់គ្រង​អ្នក​ខ្លាំង គឺជា​បុគ្គល​ដែល​អ្នក​គួរតែ​យក​មក​ធ្វើ​ជា​ប្តី ព្រោះ​បើ​គេ​ការពារ​អ្នក​ខ្លាំង​ពេក នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ដកដង្ហើម​បាន ហើយ​គ្មាន​សុភមង្គល​ឡើយ​។

4. នៅ​ពេល​ដែល​គេ​តែង​សរសើរ​អ្នក​នៅ​ចំពោះ​មុខ​គ្រួសារ​គេ ធ្វើ​ឲ្យ​អ្នកមាន​មុខមាត់ នោះ​មាន​ន័យ​ថា គេ​ពិតជា​ទុក​អ្នក​សំខាន់​។ ដូចនេះ បើ​គេ​ជា​បុគ្គល​ដែល​ទុក​អ្នក​សំខាន់​បែប​នេះ អ្នក​គួរតែ​ពិចារណា ដើម្បី​ធ្វើ​ជា​ភរិយា​គេ​បាន​។

5. នារី​គួរតែ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​មានចិត្ត​ទូលាយ មិន​ប្រកាន់​ច្រើន មិន​រករឿង​ច្រើន ព្រោះ​បុរស​បែប​នេះ នឹង​អាច​ផ្តល់​សុភមង្គល​ដល់​អ្នក​បាន​អស់​មួយ​ជីវិត​។

6. មនុស្ស​ប្រុស​ដែល​ស្រឡាញ់​ការ​ហាត់ប្រាណ ក៏​អ្នក​អាច​ប្រគល់​វាសនា​ដល់​គេ​ដែរ ព្រោះ​​ការ​ហាត់ប្រាណ​នេះ អាច​ធ្វើ​ឲ្យ​មាន​សុខ​ភាពរឹងមាំ​។ ដូចនេះ អ្នក​នឹង​មិនសូវ​បារម្ភ​ឡើយ​។

7. មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​សុវត្ថិភាព​ទោះ​មិន​នៅ​ជិត​ខ្លួន​អ្នក ថែម​ទាំង​មិន​ហ៊ាន​នៅ​ជិត​មិត្ត​នារី នោះ​អ្នក​អាចយ​កមក​ធ្វើ​ជា​ស្វាមី​បាន​ហើយ ព្រោះ​បុគ្គល​នេះ អាច​ធ្វើ​ឲ្យ​អ្នក​មិនកើត​សម្ពាធ​អារម្មណ៍ ឬ​កើត​ជំងឺ​បេះដូង​ព្រោះតែ​សង្ស័យ​ច្រើន និង​បារម្ភ​ច្រើន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ