ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎… ចិត្តលោក​អត់​សឿងដូចទង្វើសោះ ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​​ថា បុរស​ម្នាក់​បាន​រត់គេច​ខ្លួន បន្ទាប់​ពី​ប្រើ​កាំបិត​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​​ក្នុង​​ជម្លោះ​ដ៏​ឃោ​រ​ឃៅ​មួយ កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់​ទី​២៥ ​កញ្ញា នេះ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​​ថា បុរស​ម្នាក់​បាន​រត់គេច​ខ្លួន បន្ទាប់​ពី​ប្រើ​កាំបិត​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​​ក្នុង​​ជម្លោះ​ដ៏​ឃោ​រ​ឃៅ​មួយ កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់​ទី​២៥ ​កញ្ញា នេះ ស្ថិតត្រង់ចំណុច​ផ្សារ​​តា​ឡ​ន ​ក្នុង​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ជន​ដៃដល់​ឈ្មោះ រ៉ូ ​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ជន​នេះ​បាន​ប្រើ​កូនកាំបិត​ចាក់​ទៅ​លើ​ឈ្មោះ​ឆាន់ ពុត ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ត្រូវ​ចំ​ជើង​មួយ​កាំបិត​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ ពេល​មានការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ​ ។ ប្រភព​ដដែល​​បានឱ្យ​​ដឹង​ទៀត​ថា ក្រោយ​ពី​ចាក់​គូបក្ស​ដិ​បក្ស ​បណ្ដាលឱ្យរង​​របួសហើយ ជន​ដៃដល់​ឈ្មោះ​រ៉ូ ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​។

សមត្ថកិច្ច​និយាយ​ថា ជន​រង​គ្រោះ​និង​ជន​ដៃដល់​ជា​មនុស្ស​ស្គាល់គ្នា តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាក់​លាក់​ ដែល​នាំ​ឱ្យ​ពួក​គេ​ប្រើ​កាំបិត​ចាក់​គ្នា​បែប​នេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ពួក​គេ​បាន​ទាញ​កាំបិត​ចាក់​គ្នា​ពេល​កំពុង​មាន​ជម្លោះ​។

ទោះជា​យ៉ាងណា​ ពេល​នេះ ​គេ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ ខណ​:​ក​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់ ។

អត្ថបទសរសេរ ដោយ