ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ធ្វើ​ឲ្យ​អ៊ី​ស្រា​អែ​ល​បារម្ភ​ដោយ​​ប្រព័ន្ធ​ការពារ​អាកាស​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី-​អ៊ីស្រា​អែ​ល ៖ អ៊ីស្រា​អែ​ល ​កាលពី​ថ្ងៃ​ទី​២៤​កញ្ញា បាន​ព្រមាន​ក្រុង​មូ​ស្គូ​ពី​បណ្ដា​​ផលវិបាក​នៃ​ការ​សម្រេច​របស់​ខ្លួន ពង្រឹង​កិច្ច​ការពារ​អាកាស​របស់​សម្ព័ន្ធមិត្ត​ស៊ី​រី ក្រោយ​ការ​បាញ់​ធ្លាក់​ដោយ​ច្រឡំ​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង ដែល​វិមាន​ក្រឹម​ឡាំង​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​អ៊ីស្រា​អែ​ល​។ មួ​យស​ប្ដា​ហ៍​ក្រោយ​ការ​កម្ទេច​យន្តហោះ​ធុន​ IL-20​…

ប្រទេស​រុ​ស្ស៊ី-​អ៊ីស្រា​អែ​ល ៖ អ៊ីស្រា​អែ​ល ​កាលពី​ថ្ងៃ​ទី​២៤​កញ្ញា បាន​ព្រមាន​ក្រុង​មូ​ស្គូ​ពី​បណ្ដា​​ផលវិបាក​នៃ​ការ​សម្រេច​របស់​ខ្លួន ពង្រឹង​កិច្ច​ការពារ​អាកាស​របស់​សម្ព័ន្ធមិត្ត​ស៊ី​រី ក្រោយ​ការ​បាញ់​ធ្លាក់​ដោយ​ច្រឡំ​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង ដែល​វិមាន​ក្រឹម​ឡាំង​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​អ៊ីស្រា​អែ​ល​។

មួ​យស​ប្ដា​ហ៍​ក្រោយ​ការ​កម្ទេច​យន្តហោះ​ធុន​ IL-20​ មួយ​គ្រឿង​របស់​កងទ័ព​រុ​ស្ស៊ី ពីលើ​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ ដោយ​កងកម្លាំង​ការពារ​អាកាស​​ស៊ី​រី​ពេល​តបត​ចំពោះ​ការ​វាយ​ប្រហារ​​របស់​អ៊ី​ស្រា​អែ​ល រុ​ស្ស៊ី​បាន​បង្កើន​ភាព​តានតឹង​ដោយ​ប្រកាស​ពី​ការ​ផ្ដល់​ឲ្យ​ស៊ី​រី រយៈ​ពេល​២​ស​ប្ដា​ហ៍​ទៀត ​បណ្ដា​ប្រព័ន្ធ​ការពារ​អាកាស​ S-300 ខណៈ​ស៊ី​រី​នា​ពេល​បច្ចុ​ប្បន្ន​មាន​តែ​ប្រព័ន្ធ​មី​ស៊ី​ល​S-200​។ ​ប្រព័ន្ធ​មី​ស៊ី​ល​S-300​ពិតជា​ទំនើប​ជាង​S-200​។

ពេល​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​ តាន់​យ៉ា​ហ៊ូ​ បាន​ព្រមាន​ថា ការ​ផ្ទេរ​ប្រព័ន្ធ​អាវុធ​ទំនើប​ឲ្យ​ធ្លាក់​ក្នុង​ដៃ​ពួក​អ្នក​គ្មាន​ការ​ទទួលខុសត្រូវ នឹង​បង្កើន​គ្រោះថ្នាក់​ក្នុង​តំបន់​។ ​លោក​បន្ត​ថា​ អ៊ីស្រា​អែ​ល​នឹង​ការពារ​សន្តិសុខ​ព្រមទាំង​ផលប្រយោជន៍​របស់​ខ្លួន​។

ទោះបី​អ៊ី​ស្រា​អែ​ល​ខំ​បកស្រាយ​បែប​ណា​ចំពោះ​មូលហេតុ​នៃ​ការ​បាញ់​ធ្លាក់​យន្តហោះ​របស់​​ខ្លួន បណ្ដាល​ឲ្យ​មនុស្ស​១៥​នាក់​ស្លាប់ លោកពូ​ទី​ន ​នៅ​តែ​អះអាង​ទៅ​កាន់​លោក​នេ​តាន់​យ៉ា​ហ៊ូ​ថា ប្រាកដ​ណាស់​ដែល​សកម្មភាព​របស់​កងទ័ព​អ៊ីស្រា​អែ​ល​ជា​មូលហេតុ​សំខាន់​​នៃ​សោកនាដកម្ម​នេះ​។

​លោក​អះអាង​ថា​ ការ​ពង្រឹងសមត្ថភាព​ការពារ​នៃ​របប​លោក​បា​ចា​អាល់​អាសា​ដ ប្រកាស​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ សំដៅ​ជា​បឋម​ចៀសវាង​រាល់​ការ​គំរាមកំហែង​ដល់​អាយុជីវិត​របស់​កង​យោធា​រុ​ស្ស៊ី​។

រយៈពេល​២​ស​ប្ដា​ហ៍​ទៀត កងទ័ព​ស៊ីរីនឹង​ទទួល​ប្រព័ន្ធ​ការពារ​អាកាស​ S-300 ដែល​ការ​ផ្ដល់​សម្រេច​កាលពី​ឆ្នាំ​២០១០​មានការ​យឺតយ៉ាវ មក​ពី​ការ​ប្រឆាំង​របស់​អ៊ីស្រា​អែ​ល ខណៈ​​រុ​ស្ស៊ី​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​នេះ​។​ ប្រព័ន្ធ​ការពារ​នោះ​អាច​ស្ទាក់​កម្ទេច​បណ្ដា​យន្តហោះ​ក្នុង​ចម្ងាយ​ជាង​២៥០​គីឡូម៉ែត្រ ហើយ​អាច​វាយប្រហារ​ដំណាលគ្នា បណ្ដា​​គោលដៅ​លើ​អាកាស​។

​បច្ចុប្បន្ន​មី​ស៊ី​ល ​S-300​ ដែល​រុ​ស្ស៊ី​​គ្រប់គ្រង​ដាក់​ពង្រាយ​នៅ​ជុំវិញ​មូលដ្ឋាន​នាវាចរណ៍​រុស្ស៊ី ​TARTOUS ហើយ​ S-400 ​ដ៏​ទំនើប​ដាក់​ពង្រាយ​នៅ​ជុំវិញ​មូលដ្ឋាន​អាកាសចរណ៍​HMEINIM​ ក្នុង​ប្រទេស​ស៊ីរី​ដូច​គ្នា​។

ម្យ៉ាងវិញទៀត​ការ​ហោះហើរ​របស់​បណ្ដា​ផ្កាយ​រណប បណ្ដា​រ៉ា​ដា​ និង​ប្រព័ន្ធ​គមនាគមន៍​របស់​បណ្ដា​យន្តហោះ​យោធា ដែល​វាយប្រហារ​លើ​បណ្ដា​គោលដៅ​ក្នុង​ដែនដី​ស៊ី​រីនឹង​ត្រូវ​រំខាន​បំផ្លាញ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ