ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​ លោក​គី​ម​ជុង ​អ៊ុ​ន ​ជា​មនុស្ស​បើកចំហ​បំផុត

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​នា​ថ្ងៃ​ទី​២៤​កញ្ញា​នៅ​ក្រុង​ញូ​វ​យ៉​កថា លោក​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​គី​ម​ ជុង​អ៊ុ​ន ដោយ​លោក​​វាយតម្លៃ​ថា លោក​គី​ម​ ជុង​អ៊ុ​ន​ជា​មនុស្ស​អស្ចារ្យ​ និង​បើកចំហ​បំផុត​។…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​នា​ថ្ងៃ​ទី​២៤​កញ្ញា​នៅ​ក្រុង​ញូ​វ​យ៉​កថា លោក​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​គី​ម​ ជុង​អ៊ុ​ន ដោយ​លោក​​វាយតម្លៃ​ថា លោក​គី​ម​ ជុង​អ៊ុ​ន​ជា​មនុស្ស​អស្ចារ្យ​ និង​បើកចំហ​បំផុត​។

ពេល​មក​ដល់​ក្រុង​ញូ​វ​យ៉​ក​ដើម្បី​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​ត្រាំ​​ដែល​កាលពី​ឆ្នាំទៅ​មិ​ញ គំ​រាម​កម្ទេច​កូរ៉េ​ខាងជើង​ទាំងស្រុង​នោះ លើក​ឡើង​ថា លោក​​​គី​ម​ ពិតជា​មនុស្ស​បើកចំហ​បំផុត ជា​មនុស្ស​សុចរិត​ និង​អស្ចារ្យ​។ ​ខ្ញុំ​យល់​ថា ​លោក​​គី​ម​ពិតជា​ចង់​ឲ្យ​មាន​អ្វីមួយ​កើតឡើង​។​ លោក​អះអាង​ពី​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង បន្ទាប់​ពី​ការ​ជួប​គ្នា​កំពូល​ដំបូង​នៅ​សិង្ហ​បុរី រួច​ការ​ជួប​ទល់មុខ​គ្នា​ថ្មី​ប្រហែលជា​ធ្វើ​នៅ​កន្លែង​ផ្សេង​។

ខុស​ពី​ឆ្នាំ​មុន​លើក​នេះ​ពេល​មក​ដល់​ទីស្នាក់ការ​ អ​.​ស​.​ប លោក​ត្រាំ​នៅ​មុខ​ក្រុម​អ្នក​កាសែត​បាន​សន្យា​ពី​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ក្នុង​ពេល​ឆាប់​ៗ​។ ​លោក​ថា ​ដូច​លោក​អ្នកដឹង​ស្រាប់​ហើយ លោក​គី​ម​ជុង​ អ៊ុ​ន បាន​សរសេរ​លិខិត​មួយ​មក​យើង ជា​លិខិត​ដ៏៏​ល្អ ដោយ​ស្នើ​ឲ្យ​មានការ​ជួប​គ្នា​លើក​ទី​២ ហើយ​យើង​នឹង​ធ្វើ​។​រដ្ឋមន្ត្រី​ការ​បរទេស​លោក ​MIKE POMPEO​ នឹង​រ៉ាប់រង​រឿង​នេះ​ក្នុង​ពេល​ខាង​មុខ​ដ៏​ឆាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ