ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រំពឹង​វិនិយោគិន​​​នឹង​បណ្ដាក់ទុន​កាន់តែ​ច្រើន

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា នឹង​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អា​លឺ្ល​ម៉​ង់​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​ប្រទេស​វៀតណាម ។…

ទីក្រុង​ហាណូយ ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា នឹង​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អា​លឺ្ល​ម៉​ង់​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​ប្រទេស​វៀតណាម ។

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ជំនួប​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SAP Group លោក Bill McDermott នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​សុក្រ ។

ក្នុង​ជំនួប​នេះ នាយក​រដ្ឋមន្ត្រី Phuc បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​រួម​ចំណែក​​របស់​ក្រុមហ៊ុន​SAP Group ដែល​ជា​សហគ្រាស​Software អឺរ៉ុប​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​។ លោក​បាន​សង្កត់ធ្ងន់​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​គឺជា​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត និង​សំខាន់​បំផុត​របស់​វៀតណាម​ក្នុង​ទ្វីបអឺរ៉ុប ។

លោកនាយក​រដ្ឋមន្ត្រី Phuc សង្ឃឹមថា វៀតណាម​និង​អា​លឺ្ល​ម៉​ង់ នឹង​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ​របស់​ខ្លួន​លើ​វិស័យ​ជា​ច្រើន ជា​ពិសេស​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​។

ក្នុងអំឡុងពេល​ដើរទៅ​មុខ​លើ​វិស័យ​នេះ វៀតណាម​ក៏​ស្វាគមន៍​ក្រុម​អ្នកជំនួញ​និង​អង្គ​ភាព​អាជីវកម្ម​ឈានមុខ​គេ​លើ​ពិភពលោក​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​របស់​ពួក​គេ​នៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ ។

រដ្ឋាភិបាល​វៀតណាម កំពុង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) ក្នុង​ការ​កសាង​មជ្ឈមណ្ឌល​សុវត្ថិភាព​ព័ត៌មាន សម្រាប់​អាស៊ាន​ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម ។

លោកនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់ ក្រុមហ៊ុន​SAP Group ឲ្យ​គាំទ្រ និង​បញ្ជូន​អ្នកជំនាញ​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​សាងសង់ ។ លោក McDermott បាន​និយាយ​ថា ក្រុម​របស់​លោក​ចង់​សហការ​ជាមួយ និង​រួមចំណែក​ក្នុង​ការ​បង្កើត​នូវ​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ ដែល​នាំ​មក​នូវ​អនាគត​ដ៏​ភ្លឺស្វាង​ដល់​ប្រទេស​វៀតណាម ។

លោក​បាន​បន្ត​ថា SAP ប្តេជ្ញា​រួម​ដំណើរ​ជាមួយ​វៀតណាម​ក្នុង​ការ​អភិវឌ្ឍ​លើ​ផ្នែក​ឌី​ជី​ថ​ល និង​គម្រោង​សន្តិសុខ​អ៊ី​ន​ធើ​រ​ណេ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ