ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ចេក​បាត់​ឱកាសពី​ក្រុម​កំប្លែង​នាយ​កុយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រហូត​មក​ដល់​ពេល​នេះ​រយៈពេល​២​ស​ប្តា​ហ៍​ហើយ​ដែល​ក្រុម​កំប្លែង​នាយ កុយ បាន​សម្តែង​ឡើង​វិញ​នៅ​ស្ថានីយទូរទស្សន៍​សុ​ី​ធី​អិន ក្នុង​កម្មវិធី​សោភ័ណ​តន្ត្រី ។ បើ​ទោះបីជា​ក្រុម​កំប្លែង​របស់​លោក​បាន​សម្តែង​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​វត្តមាន​របស់​នាយ ចេក…

រាជធានី​ភ្នំពេញ​ ៖ រហូត​មក​ដល់​ពេល​នេះ​រយៈពេល​២​ស​ប្តា​ហ៍​ហើយ​ដែល​ក្រុម​កំប្លែង​នាយ កុយ បាន​សម្តែង​ឡើង​វិញ​នៅ​ស្ថានីយទូរទស្សន៍​សុ​ី​ធី​អិន ក្នុង​កម្មវិធី​សោភ័ណ​តន្ត្រី ។ បើ​ទោះបីជា​ក្រុម​កំប្លែង​របស់​លោក​បាន​សម្តែង​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​វត្តមាន​របស់​នាយ ចេក គឺ​មិន​មាន​ឡើយ ខណៈ​ពេល​កូនក្រុម​បាន​បង្ហាញខ្លួន​ទាំងអស់ បូក​រួម​ទាំង​អ្នក​នាង​ឃ្មឹ​ប ផង​ដែរ ។

ការ​មិន​មាន​ឳ​កាស​សម្តែង​ឡើង​វិញ​នេះ​ធ្វើ​ឲ្យ​នាយ​ចេក សម្តែង​ការ​ខកចិត្ត និង​សម្តែង​ក្តី​បារម្ភ ដ្បិត​ការ​លក់ដូរ​របស់​គាត់​បាន​ខកខាន ដោយសារ​បញ្ហា​សុខភាព ។ នា​ពេល ថ្មី​ៗ​កន្លង​មក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នាយ ចេក បាន​បង្ហោះ​សារ​ស្តែង​ថា «​ថ្ងៃនេះ​រៀបចំ​រទេះ​រ៉ី​ម៉ក ស្អែក​នឹង​ទៅ​លក់​វិញ​មិនដឹង យ៉ាងម៉េច​ទេពី​ព្រោះ​ឈឺ​២០​ថ្ងៃ​ហើយ អ៊ីចឹង​មិនដឹង​លក់​ដាច់​​មិន​ដាច់​ បើ​មិន​ដាច់​ទេ​មិនដឹងរ​កអី​វិញ បើ​ខាង​សិល្បៈក​ប្លែង​វិញ​មួយ​រយៈ​នេះ​ដូច​ជា​មិន​ទាន់​មាន​នរណា​ប្រាប់​សោះ អុ​ី​ចឹ​ង​រង់ចាំ​មើល​ក្នុង​ក្រុម​ក្រែង​គេ​គិត​ថា​ខ្ញុំ​ឈឺ​បាន​មិន​ទាន់​ប្រាប់ »​។

ទាក់ទិន​រឿង​នេះ​មិន​ទាន់​មានការ​បញ្ជាក់​ពី​មូលហេតុ​យ៉ាងណា​ពី​នាយ​កុយ ដែល​ជា​មេក្រុម​កំប្លែង​របស់​នាយ​ចេក​នៅឡើយ​ទេ ។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​នាយ​ចេក ដល់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ឲ្យ​ដឹង​ថា «​មេក្រុម​គេ​ថា​លុយ​តិច​ហៅ​គ្នា​ច្រើន បាន​លុយ​ពី​ណា​ចែក ។ ពី​មុន​ចេះ​ចែករំលែក​កើត ចុះ​អី​ឡូ​វ ! បាន​ន័យ​ឲ្យ​យើង​ឈប់​ហើយ »​។

ក្រុម​កំប្លែង​នាយ​កុយ បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​អាក់ខាន​មួយ​រយៈ​ពេល​យូរ ។ ចូលរួម​សម្តែង​ជា​ថ្មី​មាន​នាយ ហុងដា នាយ​ក្រិន នាយ​សាន​ម៉ៅ នាង​ឃ្មឹ​ប នាង​ប្រិប​ប្រិ​យ ជាមួយនឹង​អ្នក​ល្ខោនបាសាក់​មួយ​រូប ដោយឡែក​នាយ​ចេក និង​អ្នក​នាង​គ្រ​ត មិនឃើញ​មាន​វត្តមាន​សម្តែង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ