ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ដែល​ស្រលាញ់​ធម្មជាតិ គឺ​រមណី​ដ្ឋា​ន​គី​រី​ថ្មដា​សិលា​បារមី

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រមណី​ដ្ឋា​ន​គី​រី​ថ្មដា​សិលា​បារមី គឺជា​រមណី​ដ្ឋា​ន​ថ្មី​មួយទៀត​ដែល​កំពុង​បាន​ផុស​នៅ​លើ​ទឹកដី​ព្រៃ​ធម្មជាតិ​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាម​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ មាន​ចម្ងាយ​តែ​០៩​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ក្រុងព្រះសីហនុ​ហើយ​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ភ្ញៀវ​អន្តរជាតិ ជា​ពិសេស​ភ្ញៀវ​ជនជាតិ​ចិន ។…

ខេត្ត​ព្រះ​សីហ​នុ ៖ រមណី​ដ្ឋា​ន​គី​រី​ថ្មដា​សិលា​បារមី គឺជា​រមណី​ដ្ឋា​ន​ថ្មី​មួយទៀត​ដែល​កំពុង​បាន​ផុស​នៅ​លើ​ទឹកដី​ព្រៃ​ធម្មជាតិ​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាម​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ មាន​ចម្ងាយ​តែ​០៩​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ក្រុងព្រះសីហនុ​ហើយ​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ភ្ញៀវ​អន្តរជាតិ ជា​ពិសេស​ភ្ញៀវ​ជនជាតិ​ចិន ។

លោក​ថន វី​រៈ ម្ចាស់​រមណី​ដ្ឋា​ន​ដ្ឋា​ន​គី​រី​ថ្មដា​សិលា​បារមី​បាន​គូស​បញ្ចា​ក់ នៅ​ក្នុង​ពិធី​រៀបចំ​ពិធី​បុណ្យពុទ្ធាភិសេក​ព្រះ​អង្គ​ធំ​កម្ពស់​០៩​ម៉ែត្រ រួម​ជា​សំណាក​ព្រះ​ពុទ្ធរូប​ចំនួន​១០៨​អង្គ និង​ស្រះ​ទឹក​ប្រវែង​៣០​ម៉ែត្រ​បួន​ជ្រុង​នារ​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៨ ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា ដោយសារ​តែ​ការ​ស្រលាញ់​នូវ​ធម្មជាតិ​ព្រៃ​ភ្នំ​គ្រាំ​ថ្ម​ក៏​ដូច​ជា ដើម្បី​លើក​ស្ទួយ​លើ​វិស័យ​ទេសចរ​ដែល​ខេត្ត​ព្រះ​សីហ​នុ​កំពុង​ក្លាយ​ទិស​ដៅ​ទេសចរ​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ាន​ក៏ ដូច​ក្នុង​ពិភពលោក​ក្រោម​ការ​ផ្តួចផ្តើម​ពី​ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ឯកឧត្តម​បាន​ជំរុញ​នឹង​លើកទឹកចិត្ត​ដល់​លោក​ផ្ទាល់ កសាង​នូវ​រមណី​ដ្ឋា​ន​គី​រី​ថ្មដា​សិលា​បារមី​នេះ​ឡើង ដើម្បី​ជា​ការ​ទាក់ទាញ និង​ស្រូប​យក​នូវ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កាន់តែ​ច្រើន​បន្ថែម​ទៀត សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ជា ប្រទេស​កម្ពុជា​ផង​ដែរ ។

ដោយឡែក​លិ​ន សា​រិ​ន មេឃុំ​រាម​ក៏​បាន​បញ្ចេញ​ទស្សនៈ​ផង​ដែរ​ថា​វា គឺជា​កិត្តិយស​មួយ​បន្ថែម​ទៀត​សម្រាប់​ឃុំ​រាម និង​ខេត្ត​ព្រះ​សីហ​នុ​ដែល​រមណី​ដ្ឋា​ន​ទេសចរ​បែប​ធម្មជាតិ​មួយទៀត ត្រូវ​បាន​លិច​រូបរាង​ឡើង បន្ទាប់​ពីរ​មណី​ដ្ឋា​ន​ចំនួន​០៨​ទាំង​លើ​កោះ និង​លើគោក នៅ​ក្នុង​ឃុំ​រាម​បាន​ដំណើរការ​រួច​មក​ហើយ ។ លោក​សង្ឃឹមថា តាម​រយៈ​រមណី​ដ្ឋា​ន​ថ្មី នឹង​អាច​ទាក់ទាញ​ភ្ញៀវ​កាន់​ច្រើន​ឲ្យ​ស្គាល់​ដែនដី​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា ឆ្នេរសមុទ្រ និង​ផ្ទៃសមុទ្រ​ធំ​ល្វឹងល្វើយ ពណ៌​ខៀវខ្ចី​ស្រងាត់ ។

សម្រាប់​ថ្ងៃ​ខាង​មុខ​នេះ​ទឹកដី​ឃុំ​ដែល​មាន​ផ្ទៃក្រឡា​១៣០០០​ហិ​កតា មាន​ប្រជាពលរដ្ឋ ជាង​២០០០​គ្រួសារ​ស្មើនឹង​មនុស្ស​ជាង​១០០០០​នាក់ កំពុង​មាន​ចក្ខុវិស័យ បង្កើត​នូវ រមណី​ដ្ឋា​ន​ចំនួន​០៣​បន្ថែម​ទៀត គឺ​តំបន់​ទេសចរ​ធម្មជាតិ អេ​វើ​គ្រិ​ន តំបន់​ទេសចរ​បឹង​កង្កែប និង​តំបន់​ទេសចរ​ជិះទូក​កម្សាន្ត​ព្រែក​ទឹកសាប ។

ស្ថិត​ក្នុង​ឪ​កាស​នេះ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​រមណី​ដ្ឋា​ន​គី​រី​ថ្មដា​សិលា​បារមី ឯកឧត្តម សេង ទៀង ជំនួយ ការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កោត​ស​សើរ​ដល់​គំនិត​កែ​ច្នៃ​របស់​លោក ថន វី​រៈ ដែល​ជា​ជំនួយការ​ផ្ទាល់​របស់​ឯកឧត្តម​ដែល​បាន​កែ​ច្នៃ​តំបន់​ដាច់​ស្រយាល់​ពី​ទីប្រជុំជន​ឲ្យ​ក្លាយជា​តំបន់​ទេសចរ​ដ៏​ទាក់ទាញ​បំរើសេវា​សាធារណៈ​ក្នុង​វិស័យ​ទេសចរ ។

ចំពោះ​ឯកឧត្តម​ផ្ទាល់​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​សមិទ្ធផល​ថ្មី​នេះ​ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ឆ្លុះ​បញ្ចាំង​អំពី​សុខ សន្តិភាព នា​ពេល​បច្ចុប្បន្ន​ដែល​បាន​បង្ក​ឲ្យ​អ្នក​វិនិយោគ​គិ​ន​ទាំង​ក្នុង និង​ក្រៅប្រទេស​អាច​មក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ