ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស២ ស្រី១ មិន​គួរ​ប្រព្រឹត្ត​ទង្វើបែបនេះ​សោះ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ក្រុម​ជន​ស​ង្ស​យ័​៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ផងដែរ​​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម ត្រូវ​សមត្ថកិច្ច​ចាប់​បាន​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ហាង​ម៉ាស្សា​ឈ្មោះ​មិត្តភាព…

ខេត្ត​រតនគីរី ៖ ក្រុម​ជន​ស​ង្ស​យ័​៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ផងដែរ​​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម ត្រូវ​សមត្ថកិច្ច​ចាប់​បាន​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ហាង​ម៉ាស្សា​ឈ្មោះ​មិត្តភាព ក្នុងភូមិ​មួយ ឃុំ​ឡា​មិ​ញ ស្រុក​ប​កែវ ។

បើ​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច​ស្រុក​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​
ឡេ​ង ប្រុស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ២-​ឈ្មោះ​ជា អូន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​ភូមិ​មុខ​ដា ឃុំ​រមាស​ហែក ខេត្តស្វាយរៀង​ និង​៣-​ឈ្មោះ​យុទ្ធ សុ​ពុទ្ធា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​ស​ង្ស​យ័​ទាំង​៣​នាក់​នេះ​បាន​មក​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​អស់​រយៈពេល​២​ទៅ​៣​ឆ្នាំ ហើយ​នាំ​គ្នា​ប្រកប​មុខរបរ​លក់​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប​កែវ​យ៉ាង​សកម្ម ។

ក្នុង​ករណីរ​បង្ក្រាប​បាន​ជន​ស​ង្ស​យ័​៣​នាក់​ខាងលើ​នោះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​ថង់​តូច និង​២​ថង់​ធំ និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​កំ​ប្លេ​ផង​ដែរ ។

បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​៣​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្ឋាន​
នគ​របាល​ស្រុក​ប​កែវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​វិធី​ច្បាប់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ