ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ចាប់ផ្តើម​ហើយយុទ្ធនាការ​១០០​ថ្ងៃ​បំបាត់​ជង្ហុក​នៅ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​មន្ទី​សាធារណៈការ​ខេត្ត​ព្រះ​សីហ​នុ​លោក ណុ​ប ហេង បាន​គូសបញ្ជាក់​ថា យុទ្ធនាការ​១០០​ថ្ងៃ​បំបាត់​ជង្ហុក​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤​ដែល​ខេត្ត​ព្រះ​សីហ​នុ​គ្រប់គ្រង បាន​ចាប់ផ្តើម​ហើយ​បន្ទាប់​ពី​អាកាសធាតុ​ហាក់​អំណោយផល​នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ។ លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​មន្ទី​សាធារណៈការ​ខេត្ត​ព្រះ​សីហ​នុ​លោក ណុ​ប ហេង បាន​គូសបញ្ជាក់​ថា យុទ្ធនាការ​១០០​ថ្ងៃ​បំបាត់​ជង្ហុក​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤​ដែល​ខេត្ត​ព្រះ​សីហ​នុ​គ្រប់គ្រង បាន​ចាប់ផ្តើម​ហើយ​បន្ទាប់​ពី​អាកាសធាតុ​ហាក់​អំណោយផល​នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ។

លោក ណុ​ប ហេង ប្រធាន​មន្ទី​សាធារណៈការ​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសា​ស​ន៏​បែប​នេះ នៅ​ក្នុង​ឱកាស​ដែល​លោក​ចុះ​បញ្ជា​ផ្ទាល់​នូវ​សកម្ម​ភា​ប​ជូ​ស​ជុល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​អូ​តា​សេក ស្ថិត​ក្នុងភូមិ​អូ​តា​សេក ឃុំ​អូរ​ឧក​ញ្ញា​ហេង ស្រុក​ព្រៃ​នប់ នា​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា យុទ្ធនាការ​នេះ​ត្រូវ​បាន​ទទួល​ការ​ណែនាំ​ពី​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន នៅ​ក្នុង​ឱកាស​ប្រកាស​ចូល​កាន់​តំណែង​អាណត្តិ​ថ្មី​នា​ពេល​កន្លង​មក​ដោយ​លោក​ទេស​រដ្ឋមន្ត្រី បាន​កំណត់​យក​ប្រធាន​មួយ​មានឈ្មោះ​ថា យុទ្ធនាការ​១០០​ថ្ងៃ​មាន​ជង្ហុក​នៅ​តាម​ផ្លូវ ដែល​យុទ្ធនាការ​ណ៏​នេះ​គឺជា​យុទ្ធនាការ​លើក​ទី​០២​បន្ទាប​វ់​ពី​លោក​ចូល​កាន់​តំណែង​កាលពី​អាណត្តិ​ទី​០៥​កន្លង​មក ដោយ​កាលនោះ​គឺ​យុទ្ធនាការ​លប់​បំបាត់​ការ​ដឹក​ជញ្ជូន​លើស​ចំណុះ ។

លោក​បន្ត​ថា យុទ្ធនាការ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​កែសម្រួល​ការ​លំបាក់​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​តំណើរ​ទាំងអស់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ដែល​ខេត្ត​ព្រះ​សីហ​នុ​គ្រប់គ្រង ចាប់ពី​រង្វង់​មូល​បត់​ចូល​ផ្លូវ​សម្តេច​សង្ឃ ទេព វង្ស ក្បែរ​ទីរួមស្រុក​ព្រៃ​នប់​មក​ដល់ទី​រួម​ក្រុងព្រះ​សីហនុ ដោយ​ក្នុង​រយៈពេល​១០០​ថ្ងៃ​ធ្វើ​ជា​យ៉ាងណា​ត្រូវ​ជួសជុល និង​លប់​អោយ​អស់​នៅ​ជង្ហុក​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ