ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជាវ តាយ អភិបាលខេត្តអញ្ជើញជាអធិបតីពិធីកាន់បិណ្ឌទី១វត្តពិជ័យឧត្តុង្គ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត…

ខេត្តកំពត ៖ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ លាង ហៃ​ជាវ​តា​យ រួម​នឹង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ជំទាវ អភិបាលរង​ខេត្ត លោក​ជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៅ​តាម​មន្ទីរ​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​បាន​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​១ វត្ត​ពិជ័យ​ឧត្តុង្គ​ន៍ ហៅ​វត្ត​កំពង់បាយ ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។


បន្ទាប់​ពី​ព្រះសង្ឃ​សូត្រ​ចំរើន​ព្រះ​ប​រឹត្ត​រួច​មក​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ក្នុង​នាម​មន្ត្រីរាជការ​ទាំងអស់​នៅ​ក្នុង​ខេត្ត និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ដោយ​ថ្ងៃនេះ​បុណ្យកាន់បិណ្ឌ​ទី​១​បាន​ឈាន​មក​ដល់ ដូច្នេះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត ខ្ញុំ​បាន​ដឹកនាំ និង​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​មន្ត្រី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត ដើម្បី​ចូលរួម​ប្រារ​ព្ឋ​ពិធីបុណ្យ​កាន់បិណ្ឌ​ជា​វេន​ទី​១ ក្នុង​វត្ត​ពិជ័យ​ឧត្តុង្គ​ន៍​នា​ពេល​នេះ ។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ហើយ​នៅ​ពេល​នេះ​ផង​ដែរ​ព្រះសង្ឃ​ដែល​និមន្ត​ចូលរួម​ក្នុង​ពេល​នេះ​មាន​ចំនួន​៤១​អង្គ ខ្ញុំព្រះករុណា​សូម​ប្រគេន​បច្ច័យ​ក្នុង​មួយ​អង្គ ចំនួន​៥​ម៉ឺន​រៀល និង​ប្រគេន​សម្ភារ​ទ័យ​ទាន​ដល់​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ពិជ័យ​ឧត្ត​ង្គ​នេះ​នូវ អង្ក​មួយ​បាវ​៥០​គីឡូក្រាម​, ទឹកក្រូច​៥​កេស ទឹកបរិសុទ្ធ​៥​កេស ។

ជាមួយ​គ្នា​នេះ​ដែរ​បច្ច័យ​ដែល ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី រួម​នឹង​ពុទ្ធ​បរិ​ស័​ទ្ធ​ដែល​បាន​ចូលរួម​នា​ពេល​នេះ​រួម​នឹង​ខ្ញុំបាទ​ផង​ដែរ​សរុប​ចំនួន​៦​លាន​រៀល ហើយ​បច្ច័យ​នេះ​ខ្ញុំព្រះករុណា​សូម​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​ពិជ័យ​ឧត្ត​ង្គ​ន៍​នេះ​សំរាប់​វត្ត​ត្រូវការ​ប្រើប្រាស់​ក្នុង​ឱកាស​កាន់បិណ្ឌ​នេះ​ផង​ដែរ ។

លោក​អភិបាលខេត្ត​បាន​ថ្លែង​បន្ត​ទៀត​ថា កន្លង​មក​វត្ត​ពិជ័យ​ឧត្ត​ង្គ​ន៍​នេះ​មិន​ទាន់​មាន​ព្រះ​អធិការ​ពេញ​សិទ្ធ​នោះ​ទេ បើ​តាម​ព្រះ​វិន័យធរ​សង្ឃ​ខេត្ត​រាយការណ៍​ថា ចៅអធិការ​ប៉ុន្មាន​ពីរ​ទៅ​បី​អង្គ​ហើយ​បាន​ឡើង​ចៅអធិការ​បាន​តែ​ពីរ​ទៅ​បី​វស្សា​ត្រូវ​លាចាក​សិក្ខាបទ ទៅ​រៀបចំ​គូរ​ស្រករ​អស់ហើយ ។ ដូច្នេះ​មក​ដល់​ថ្ងៃនេះ​មាន​តែ​ព្រះ​អធិការ​ស្តីទី​តែ​ប៉ុណ្ណោះ ហេតុនេះ​ហើយ​ក្នុង​ពេល​នេះ​ខ្ញុំ​ប្រកាស​ជា​សាធារណៈ​សូម​ប្រគល់​សិទ្ធ​តួនាទី​ជា​ព្រះ​ចៅអធិការ​ពេញ​សិទ្ធ​ចាប់ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ