ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ត្រូវ​បាន​ព្រមាន​ពី​អាកាសធាតុ​នៅ​​​ថៃ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​ចេញ​ការ​ព្រមាន​មួយ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ​ក្នុង​អំឡុង​ខែ​ក្រោយ​ពី​សុវត្ថិភាព បន្ទាប់​ពី​មាន​ឧបទ្ទវ​ហេតុ​លេច​នាវា​ចំនួន​៦​កើត​មាន​ឡើង​កាលពី​ខែសីហា​កន្លងមក ។ យោង​តាម​សេចក្តី​ព្រមាន​របស់​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា បុណ្យប្រពៃណី​ជាតិ​របស់​ប្រទេស​​ចិន​ដែល​នឹង​ត្រូវ​បាន​ប្រារព្ធ​នៅ​ស​ប្តា​ហ៍​ទី​មួយ​ខែតុលា​ជា​ធម្មតា ស្រប​ពេល​ជា​មួយនឹង​រដូវ​ម៉ូ​សុង​វស្សា​នៅ…

ទីក្រុង​បាងកក ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​ចេញ​ការ​ព្រមាន​មួយ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ​ក្នុង​អំឡុង​ខែ​ក្រោយ​ពី​សុវត្ថិភាព បន្ទាប់​ពី​មាន​ឧបទ្ទវ​ហេតុ​លេច​នាវា​ចំនួន​៦​កើត​មាន​ឡើង​កាលពី​ខែសីហា​កន្លងមក ។

យោង​តាម​សេចក្តី​ព្រមាន​របស់​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា បុណ្យប្រពៃណី​ជាតិ​របស់​ប្រទេស​​ចិន​ដែល​នឹង​ត្រូវ​បាន​ប្រារព្ធ​នៅ​ស​ប្តា​ហ៍​ទី​មួយ​ខែតុលា​ជា​ធម្មតា ស្រប​ពេល​ជា​មួយនឹង​រដូវ​ម៉ូ​សុង​វស្សា​នៅ Phuket, Phang Nga និង Krabi ប៉ុន្តែ​អាកាសធាតុ​នៅ​តែ​អាច​ផ្លាស់​ប្តូរ និង​មាន​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​ធំ​ៗ​ជាដើម ។

សារព័ត៌មាន​ហុងកុង​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ជនជាតិ​ចិន​ប្រមាណ​៧​លាន​នាក់ នឹង​ធ្វើ​ដំណើរ​ទៅ​បរទេស​ក្នុងអំឡុងពេល​ស​ប្តា​ហ៍​នោះ ច្រើន​ជាង​ឆ្នាំ​មុន​ដែល​មាន​តែ​៦​លាន​នាក់​ប៉ុណ្ណោះ ។

យោង​តាម​វិទ្យាស្ថាន​ទេសចរណ៍​ចិន​បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​ស្ថិត​ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ទាំង​៣​សម្រាប់​ជនជាតិ​ចិន​ជា​យូរ​មក​ហើយ ។ សារព័ត៌មាន​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ឆមាស​ទី​១​នា​ឆ្នាំ​នេះ ប្រទេស​ថៃ​ទទួលភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ប្រមាណ​ជិត​៦​លាន​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​២៦%​។

ស្ថានទូត​ចិន​បាន​ព្រមាន​ដល់​អ្នកដំណើរ​ថា​រលក​អាច​មាន​កម្ពស់​ដល់​ទៅ​២​ម៉ែត្រ​ក្នុង​អំឡុងពេល​រដូវ​កាល​នេះ ហើយ​គួរ​ជៀសវាង​ការ​ហែល​ទឹក ឬ​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ពេល​ស្ថានភាព​អាកាសធាតុ​មិនល្អ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ នាយកដ្ឋាន​ឧតុនិយម​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា នៅ​ឈូង​សមុទ្រ​ថៃ​មាន​សម្ពាធ​ទាប​ដែល​អាច​នឹង​មាន​ភ្ញៀ​ង​ធ្លាក់​កាន់តែ​ច្រើន ខណៈ​ដែល​តំបន់​ប៉ែក​ខាងកើត និង​ត្បូង អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ