ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​ចិន​និង​អឺរ៉ុប​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់

5 ឆ្នាំ មុន

ទីក្រុង​ប៊ែ​រ​ឡាំង ៖ អតីតមន្ត្រី​ពាណិជ្ជកម្ម​ចិន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហភាព​អឺរ៉ុប​(EU) កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់ ខណៈ​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ពិភពលោក ។ លោក Wei Jianguo…

ទីក្រុង​ប៊ែ​រ​ឡាំង ៖ អតីតមន្ត្រី​ពាណិជ្ជកម្ម​ចិន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហភាព​អឺរ៉ុប​(EU) កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់ ខណៈ​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ពិភពលោក ។

លោក Wei Jianguo អតីត​អនុរដ្ឋមន្ត្រី និង​អនុ​ប្រ​ធា​ម​មជ្ឈមណ្ឌល​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​អន្តរ​ជាតិ​របស់​ប្រទេស​ចិន (CCIEE) បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក​ថា ភាគី​ទាំង​សង​ខាង​​មិន​គួរ​មើល​គ្នា​ជា​ដៃគូ​ប្រកួតប្រជែង​ទេ តែ​ជា​ដៃគូ​សហការ​វិញ ។

មជ្ឈមណ្ឌល​CCIEE បាន​រៀបចំ​ក្រុម​អ្នកប្រាជ្ញ​នាំមុខ​មក​ពី​ប្រទេស​ចិន​ឲ្យ​ធ្វើ​ដំណើរ​កម្សាន្ត និង​ពិភាក្សា​ជាមួយនឹង​ដៃគូ​ខាង​អឺរ៉ុប​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន​, EU និង​សហរដ្ឋអាមេរិក ។

លោក Wei បាន​បន្ត​ថា ៖« EU គឺជា​ទីផ្សារ​ដ៏​ធំ​មួយ ហើយ​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ពួក​គេ​ផង​ដែរ ។ កិច្ច​សហប្រតិបត្តិការ​វាង​ភាគី​ទាំង​សងខាង អាច​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ដែល​រួម​មានការ​បង្កើត​វិធាន​សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម »​។

លោក Wei ជឿ​ចាក់​ថា ប្រទេស​ចិន​និង EU អាច​ខិតខំ​បន្ថែម​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុភាគី​ដោយ​យោង​តាម​ច្បាប់ ដោយ​ក្នុង​នោះ​រួម​មានការ​កែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការសហប្រជាជាតិ ការ​ផ្តួចផ្តើម​គំនិត​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ជាដើម ។

លោក​បាន​បន្ថែម​ថា ៖« ខណៈ​ដែល​កំពុង​មាន​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ពិភពលោក ការ​រាប់អាន​មិត្ត​និង​ដៃគូ​ពាណិជ្ជកម្ម​ដែល​អាច​ជឿជាក់​បាន​មាន​សារសំខាន់​ជាង​ការ​អភិវឌ្ឍ​ទីផ្សារ​ធំ​មួយ »​។

លោក Wei ប្រទះ​ឃើញ​ថា អ្នកជំនាញ​អឺរ៉ុប​មានការ​យល់​ច្រឡំ​នឹង​ប្រទេស​ចិន​ដែល​រួម​មាន​យុទ្ធសាស្ត្រ​ឧស្សាហកម្ម​របស់​ប្រទេស​ចិន សហគ្រាស​រដ្ឋ និង​តួនាទី​របស់​រដ្ឋា​ភិបាល​​ក្នុង​សេដ្ឋកិច្ច​ប្រទេស​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ