ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ពីរ​កន្លែង​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ស្ពានបេតុង​ចំនួន​ពីរ​កន្លែង​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​បាន​បណ្តោះអាសន្ន ក្នុង​រដូវវស្សា​នេះ​ក្រោយ​ពេល​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ជួប​សំណេះសំណាល និង​ត្រួតពិនិត្យ​សមិទ្ធផល ស្ថិត​នៅ​ឃុំរ​យ៉ ស្រុក​កោះ​ញែក…

ខេត្តមណ្ឌលគិរី​៖ ស្ពានបេតុង​ចំនួន​ពីរ​កន្លែង​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​បាន​បណ្តោះអាសន្ន ក្នុង​រដូវវស្សា​នេះ​ក្រោយ​ពេល​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ជួប​សំណេះសំណាល និង​ត្រួតពិនិត្យ​សមិទ្ធផល ស្ថិត​នៅ​ឃុំរ​យ៉ ស្រុក​កោះ​ញែក នា​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​។

លោក ស្វាយ សំ​អ៊ា​ង បាន​លើក​ឡើង​ថា ការ​សាងសង់​ស្ពានបេតុង​រួចរាល់​នា​ពេល​នេះ ជា​ជំនួស​ឥត​សំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំរ​យ៉ ស្រុក​កោះ​ញែក​។ ការ​ចុះ​ត្រួតពិនិត្យ​ស្ពាន គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្តោះអាសន្ន ស្រប​ពេល​រដូវ​នេះ ជា​រដូវវស្សា ដែល​ធ្វើ​ឱ្យ​ទឹក​ជន់​លិច​តាម​ដងអូរ​។

ជាង​នេះ​ទៅ​ទៀត លោក បាន​ស្នើ​ដល់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ត្រូវ​ធ្វើការ​ជួសជុល​ផ្លូវ​ឡើង​វិញ ចាប់ពី​ផ្លូវជាតិ​លេខ​៧៦ រហូត​ដល់​ឃុំរ​យ៉​នេះ ដើម្បី​បង្ករ​លក្ខណ​:​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​។ ទន្ទឹម​នឹង​នេះ​ដែរ លោក បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សមិទ្ធផល​ទាំងនេះ​ទុក​ជាស​ម្ប​តិ្ត​រួម និង​ជម្រុញ​ដល់​មន្ទីរ​អង្គភាព ត្រូវធ្វើ​យ៉ាងណា​ខិតខំ​កសាង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​បន្ថែម​ទៀត ដោយ​ប្រើប្រាស់​ថវិការដ្ឋ​ឲ្យ​បាន​សម​ស្រប ជា​ពិសេស​ត្រូវ​បម្រើសេវា​សាធារណ​:​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

តាម​ការ​លើក​ឡើង​របស់​លោក យ៉​ន់ សា​រ៉ោ​ម បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើ​ឆ្លងកាត់​អូរ​ចំនួន​ពីរ​កន្លែង ក្នុង​ឃុំរ​យ៉ ស្រុក​កោះ​ញែក ជា​ពិសេស​ក្នុង​រដូវវស្សា ទឹក​ឡើង​ខ្លាំង​ត្រូវ​ជិះ​ក្បូន ទូក ឬ​រង់ចាំ​ទឹក​ស្រក​ទៅ​វិញ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​សំណើរ​គម្រោង​ស្វែងរក​ដៃគូរ​នានា ដើម្បី​លើក​គម្រោង​សាងសង់​ស្ពាន​ខាងលើ​នេះ​។

លោក​បន្ថែម​ថា ជា​លទ្ធផល​មន្ទីរ​បាន​ទទួល​គម្រោង​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន លើ​គម្រោង​សាងសង់​ស្ពាន​ប៉េ​តុង​ចំនួន​ពីរ​កន្លែង​គឺ​នៅ​អូរ​រ​វ៉ា​ក់ មាន​ប្រវែង​១៨​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ និង​អូរ​រ​យ៉ មាន​ប្រវែង​២៤​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​ជាង​២៤​ម៉ឺន​ដុល្លារ​ ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន​៨​ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ