ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីៗ​ចូល​ចិត្ត​លាប​ក្រចក​ គួរ​ប្រយ័ត្នផល​ប៉ះ​ពាល់​ទាំង​នេះ

5 ឆ្នាំ មុន

ផលវិបាក​ដែល​នារី​អាច​នឹង​ប្រឈម​មុខក្រោយ​ពេល​ដែល​តែង​លាប​ក្រចកដៃ ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​នៅ​ពេល​ដែល​អ្នក​ហិតក្លិន​ថ្នាំ​ក្រចក​នេះ​ច្រើន​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​វិលមុខ ឬ​ឈឺក្បាល​ជាដើម ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ក្នុង​ខ្លួន​ឡើយ​។ ជា​ពិសេស​ក្លិន​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​កើត​ជំងឺ ផ្សេង​ៗ​ដោយ​មិនដឹង​ខ្លួន…

ផលវិបាក​ដែល​នារី​អាច​នឹង​ប្រឈម​មុខក្រោយ​ពេល​ដែល​តែង​លាប​ក្រចកដៃ ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​នៅ​ពេល​ដែល​អ្នក​ហិតក្លិន​ថ្នាំ​ក្រចក​នេះ​ច្រើន​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​វិលមុខ ឬ​ឈឺក្បាល​ជាដើម ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ក្នុង​ខ្លួន​ឡើយ​។ ជា​ពិសេស​ក្លិន​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​កើត​ជំងឺ ផ្សេង​ៗ​ដោយ​មិនដឹង​ខ្លួន ។

2.​ប្រសិនជា​អ្នក​តែងតែ​ផ្លាស់​ប្តូរ​ម៉ូ​ដ និង​ពណ៌​នៃ​ក្រចកដៃ នោះ​ក្រចកដៃ​អ្នក​នឹង​លូត​លាស់​មិន​បាន​ល្អ​ឡើយ ។ យូរ​ទៅ​ក្រចក​អ្នក​នឹង​អាច​ឆ្លង​មេរោគ ដោយ​អាច​ធ្វើ​ឲ្យ​ក្រចកដៃ​អ្នក​ប្រែជា​ខ្មៅ លឿង ស្តើង ស្រួយ និង​ងាយ​បាក់​ជាទី​បំផុត ។

3.​អ្នក​នឹង​ងាយ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​នៅ​ថ្ងៃ​អនាគត បើ​អ្នក​នៅ​តែ​បន្ត​ប្រើ​ថ្នាំ​ក្រចក​ដោយ​មិន​បាន​ឲ្យ​ក្រចក​អ្នក​បាន​សម្រាក ដើម្បី​ដកដង្ហើម​សោះ ។ ដូចនេះ​អ្នក​មិន​គួរ​គិតតែ​ចង់​ឲ្យ​ក្រចក​ស្អាត ហើយ​ភ្លេច​សុខភាព​អ្នក​ឡើយ​។

អ្នក​គួរតែ​ការពារ​សុខភាព​ឲ្យ​រឹង​មាំ ទើប​អ្នក​អាច​ស្អាត​បាន​យូរ ហើយ​មាន​សុខភាព​ល្អ​ទៀត​ផង​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ