ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ចំណុច​សំខាន់​ៗ​របស់​លោក ហ៊ុន ម៉ា​ណែ​ត

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ ចំណុច​សំខាន់​ៗ របស់​លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដងទង់…

ខេត្តតាកែវ ៖ ចំណុច​សំខាន់​ៗ របស់​លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដងទង់ និង​សមិទ្ធផល​នានា​នៅ​វត្ត​ភ្នំ​ដា ស្ថិត​ក្នុង​ឃុំ​គោក​ធ្លក ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ នា​ថ្ងៃ​ទី​២៤ ខែកញ្ញា ២០១៨ នេះ ។

​មាន ១- គឺជា​មោទនភាព​ដែល​សមិទ្ធផល​ទាំងអស់ នេះ​ត្រូវ​បាន​សម្ពោធ​ក្នុង​នាម​តំណាង​សម្ដេច​តេ​ជោ នា​ពេល​នេះ គឺជា​គុណប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នេះ និង​ប្រជាពលរដ្ឋ​នៅ​ទី​ជិត​ឆ្ងាយ​ផង​ដែរ ។ នៅ​មាន​សមិទ្ធផល​ជា​ច្រើន​ទៀត​ដែល​បាន​កសាង​និង​សម្ពោធ​នៅ​ក្នុង​ប្រទេស ជា​ពិសេស​នៅ​ក្នុង​ខេត្តតាកែវ​។ យើង​អបអរសាទរ​សមិទ្ធផល​របស់​ជាតិខ្មែរ​ដែល​យើង​ជា​ខ្មែរ​បាន​រួម​គ្នា​កសាង​ឡើង ដើម្បី​ទុក​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​នេះ​តែ​ម្ដង ។ ២-​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ព្រះសង្ឃ​គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ​ទាំងអស់ ដែល​បាន​រួម​គ្នា​កសាង​សមិទ្ធផល​នេះ​ឡើង ។ យើង​ផ្ដោត​សំខាន់​លើ​ការ​កសាង​វត្ត​អារាម សាលារៀន ផ្លូវថ្នល់​ដើម្បី​ឲ្យ​កូនចៅ​មានឱកាស​រៀនសូត្រ មានការ​ងារ​ធ្វើ កុំ​ឲ្យ​លំបាក​ដូច​ជំនាន់​មុន ។

ដូច្នេះ​ការ​ចូលរួម និង​ការ​កៀងគរ​សប្បុរសជន គឺ​សំខាន់​ណាស់ បើ​មិន​មានការ​ខិតខំ​ពី​សំណាក់​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ និង​ការ​ចូលរួម​ពី​សប្បុរសជន​នោះ​ទេ មិន​មានការ​រីក​ចម្រើន​នោះ​ឡើយ ។ នេះ​ជា​ការ​ចែករំលែក​ប្រកបដោយ​ទឹកចិត្ត​លទ្ធភាព និង​សុខ​សន្តិភាព ។ ៣-​ជា​មោទនភាព​របស់​យើង​មាន​តែ​សម័យ​តេ​ជោ​ទេ ដែល​យើង​មាន​សុខ​សន្តិភាព រួបរួម​គ្នា​ធ្វើ​ឱ្យ​យើង​សប្បាយ យើង​មាន​មោទនភាព​ជាតិ​ជា​ខ្មែរ​យើង​លែង​ចេញ​ទៅ​ណា​គេ​មើលងាយ ជា​អ្នក​ច្បាំង​គ្នា​ឯង​ទៀត​ហើយ យើង​ក្លាយជា​ពូជ​អ្នក​ចម្បាំង​ការពារ​ទឹកដី​មិន​ឲ្យ​នរណា​មក​មើលងាយ​បាន​ទេ យើង​ផ្សះផ្សា​ជាតិ​ដោយ​ខ្លួនឯង គ្មាន​បរទេស​ណា​មក​លូកដៃ​ទេ ។

UNTAC ប្រើ​ថវិកា​អស់​រាប់​ពាន់​លាន​មិន​អាច​ស្វែងរក​សុខ​សន្តិភាព​ពេញលេញ​នោះ​ទេ ខ្មែរ​ទើបតែ​ទទួល​បាន​សុខ​សន្តិភាព​នៅ​ឆ្នាំ​១៩៩៨ ដោយសារ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ធ្វើ​ឱ្យ​មាន​សុខ​សន្តិភាព​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​នេះ ហើយ​បាន​បញ្ចប់សង្គ្រាម​រយៈពេល​ជាង​៥០០​ឆ្នាំ ។ ៤-​ដូច​នៅ​ក្នុង​ផ្លូវធម៌ ភាព​អំណត់ សច្ចធម៌ ការ​ខិតខំ​ធ្វើអំពើ​ល្អ នឹង​ហើយ​គឺជា​ជោគជ័យ ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជោគជ័យ​បាន​បញ្ចប់សង្គ្រាម​នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​នេះ ដោយ​មិន​មានការ​សងសឹក​យើង​បាន​រំងាប់​មិន​ឱ្យ​មានការ​សងសឹក បើ​យើង​នៅ​តែ​សងសឹក​គ្នា តើ​ថ្ងៃ​ណា​យើង​ចប់ ។ មនុស្ស​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ហៅ​មក​ធ្វើការ​ជាមួយ​គ្នា​រួម​មាន​អតីត​ខ្មែរក្រហម ប៉ុន្តែ​សម្តេច​មិន​ដែល​ចងពៀរ​នោះ​ទេ គឺ​ចូល​មក​ធ្វើការ​ជាមួយ​គ្នា គណបក្ស​ណា​ក៏​ដោយ​មក​ធ្វើការ​ជាមួយ​គ្នា​មិន​រើសអើង​នរណា​ទាំងអស់​នឹង​ហើយ​យើង​ធ្វើបុណ្យ​យើង​រួបរួម​គ្នា​យើង​ជោគជ័យ​បាន​យើង​មាន​សុខ​សន្តិភាព សុខ​សប្បាយ​មក​ដល់​ថ្ងៃនេះ ។ ៥-​ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ បាន​ទៅ​បោះ​ឆ្នោត​នេះ​បាន​ន័យ​ថា​ម៉េច ? បាន​ន័យ​ថា ប្រជាពលរដ្ឋ​បាន​យល់​អំពី​តម្លៃ​នៃ​សិទ្ធិ​របស់​ខ្លួន ដើម្បី​សេចក្តីសុខ​សន្តិភាព និង​ខ្លួន​មានឱកាស​បន្ត​ជីវភាព​រស់នៅ​បន្ត​ទៅ​ទៀត ។

ប្រជាពលរដ្ឋ​មានការ​ធុញទ្រាន់​ណាស់ ពេល​ក្រោយ​បោះ​ឆ្នោត​ម្ដង​ៗ​ធ្វើ​អ្វី​មិន​ចេញ​បាតុកម្ម​ប្រើ​ហិង្សា ។ ប៉ុន្តែ​សារ​របស់​ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ បីដូច​ជា ការ​ទះកំផ្លៀង​គណបក្សប្រឆាំង និង​អ្នកនយោបាយ​មួយ​ចំនួន​ដែល​ចង់​បំផ្លាញ​សុខ​សន្តិភាព​បំផ្លាញ​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ