ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិតឬ​លោកឧកញ៉ា​​ ឡុ​ង ហ៊ួ​រ? ខឹង​យាមដេកវាយក្បាល៣ដងអំបោស​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា លោក​ឧក​​ញ៉ា​ ឡុ​ង ហ៊ួ​រ ត្រូវ​បុរស​ជា​សន្តិសុខយាម​ផ្ទះ​របស់​ខ្លួន​​ចោទប្រកាន់​​ថា ​​យក​ដង​អំបោស​វាយ​ក្បាល​​​៣​ដង​អំបោស​ ​ខណៈ​​​គាត់​​បាន​​ដេក​​លក់​​​ក្នុង​ប៉ុស្តិ៍​យាម​ ​បណ្តាល​ឱ្យ​​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោក​…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា លោក​ឧក​​ញ៉ា​ ឡុ​ង ហ៊ួ​រ ត្រូវ​បុរស​ជា​សន្តិសុខយាម​ផ្ទះ​របស់​ខ្លួន​​ចោទប្រកាន់​​ថា ​​យក​ដង​អំបោស​វាយ​ក្បាល​​​៣​ដង​អំបោស​ ​ខណៈ​​​គាត់​​បាន​​ដេក​​លក់​​​ក្នុង​ប៉ុស្តិ៍​យាម​
​បណ្តាល​ឱ្យ​​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោក​ ​ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី​២៣ ​កញ្ញា ​ស្ថិត​នៅ​ក្នុងផ្ទះ​​ឧកញ៉ាជាប់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​ហើយ​​​គ្រូពេទ្យបាន​​ដេរ​ចំនួន​៥​ថ្នេរ ​។

សេចក្តីរាយការណ៍បន្តថា ​បុរស​រង​គ្រោះ​​ឈ្មោះ​ព្រុំ សា​រ៉េ​ត អាយុ​៤៣​ឆ្នាំ ជា​​សន្តិសុខ​របស់​ក្រុមហ៊ុនឯកជន​ ​មួយ មាន​ទីលំនៅ​ក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។ បើតាម​ជន​រង​គ្រោះ​ឱ្យសមត្ថ​កិច្ច​ដឹ​ងទៀតថា ​មិនតែប៉ុណ្ណោះ ​លោកឧកញ៉ា​បាន​ប្រើ​អង្គរក្ស​មក​​​គំរាម​​គាត់​ប្រាប់​ថា «​ចេញ​​ឱ្យ​​ឆ្ងាយ​ទៅ ​ប្រយ័ត្ន​គាត់​ចូល​ទៅ​ក្នុង​​ យក​កាំភ្លើង​មក​បាញ់​ស្លាប់​»។

ក្រោយ​ពី​ទទួល​ការ​វាយដំ​និងគំរាម​បាញ់​សម្លាប់​ចោល​ទៀត​នោះ​ ធ្វើ​ឱ្យគាត់​​​​ភ័យ​ខ្លាច ក៏​បាន​រត់គេច​ចេញ​ពី​ផ្ទះ​ឧកញ៉ា​​នោះ ។​ បន្ទាប់​មក ​ធ្វើ​ដំណើរ​ទៅ​សុំ​ការ​អន្តរាគមន៍​ពី​នគរបាល​ប៉ុស្តិ៍​កា​កា​កាប​១ ​ជួយ​រក​យុត្តិធម៌​ ។ បច្ចុប្បន្ន នគរ​បាន​ប៉ុស្តិ៍​កាកាប​១ បាន​ទទួល​បណ្ដឹង​ជន​រង​គ្រោះ​រួចរាល់​ហើយ​ ដោយ​​រង់ចាំ​ការ​សម្រេច​របស់​​ថ្នាក់លើ​តែប៉ុណ្ណោះ ។

​​ទាក់ទិន​​​នឹង​​ការ​ចោទប្រកាន់​​ខាងលើនេះ កោះសន្តិភាព​​នៅ​​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ណាមួយ​​​ពីខាង​​លោក​​ឧកញ៉ា ឡុ​ង ហួរ​ បាននៅ​​ឡើយទេ ។

អត្ថបទសរសេរ ដោយ