ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមស​ម្តីស្ទុះយក​ដំបងឈើ…រយះក្បាល​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កញ្ញា ២០១៨ លោក សាយ ស​ម្ជ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជន​ដៃដល់​ដែល​វាយ​មិត្តភក្តិ​បណ្តាល​ឱ្យ​បែកក្បាល​ពេល​ផឹក​ទឹកត្នោតជូរ បង្ក​ជា​ជម្លោះ…

ខេត្តកណ្តាល​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កញ្ញា ២០១៨ លោក សាយ ស​ម្ជ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជន​ដៃដល់​ដែល​វាយ​មិត្តភក្តិ​បណ្តាល​ឱ្យ​បែកក្បាល​ពេល​ផឹក​ទឹកត្នោតជូរ បង្ក​ជា​ជម្លោះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ហិង្សា​ដោយ​ចេតនា​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ​។

ជន​ត្រូវ​ចោទ​ឈ្មោះ​ខុ​ម សុវណ្ណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ថូ លី​ហួរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជន​ជនសង្ស័យ ព្រមទាំង​មិត្តភក្តិ​២​នាក់​ទៀត​បាន​ផឹក​ទឹកត្នោតជូរ​ជាមួយ​គ្នា លុះដល់​វេលា​កើតហេតុ​ខាងលើ ក៏​មាន​ទំនាស់​ពាក្យ​សំដី​គ្នា ភ្លាម​នោះ​ជនល្មើស​ក៏​បាន​ស្ទុះ​ទៅ​យក​ដំបង​ឈើមូល​នៅ​ក្បែរ​នោះ​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​អោយរ​ងរ​បួស​រយះ​ក្បាល និង​ហើម​ចង្កេះ​ខាងឆ្វេង ត្រូវ​បាន​បងប្អូន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ