ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ទើប​អាយុ​៥​ឆ្នាំ​សោះ ក៏​ចេះ​តែ​…​ទៅ​រួច

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ពី​អំពើ​ឃាតកម្ម​មួយ ដែល​ជន​ជា​ឃាតករ បាន​វាយ​ក្មេង​ស្រី អាយុ​៥​ឆ្នាំ ទម្លាក់​ក្នុង​ទឹកស្រះ…

ខេត្តកំពង់ចាម ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ពី​អំពើ​ឃាតកម្ម​មួយ ដែល​ជន​ជា​ឃាតករ បាន​វាយ​ក្មេង​ស្រី អាយុ​៥​ឆ្នាំ ទម្លាក់​ក្នុង​ទឹកស្រះ នៅ​ខាងក្រោយ​ភូមិ ហើយ​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់​ពន្ធ​រឿង​គំនុំ​ក្នុង​គ្រួសារ ។

កុមារី​រង​គ្រោះ​ឈ្មោះ ធូ សុ​ជាតិ អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ក្នុង​ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

សេចក្តី​រាយ​ការ​បន្ត​ថា កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ កញ្ញា​នេះ សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​កោះ​ទន្ទឹម​បាន​ទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ឈ្មោះ ប្រាក់ អុ​ន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជា​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់​ក្នុង ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មក​ប្តឹង​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល​នេះ​ចៅស្រី​របស់​គាត់​ឈ្មោះ ធូ សុ​ជាតិ អាយុ​៥​ឆ្នាំ បាន​ដើរ​លេង​នៅ​ក្នុងភូមិ​កោះ​ប្រាក់​ក្នុង​នេះ​ត្រូវ​បាន​បាត់​ខ្លួន​មិនដឹង​ទៅ​ណា ។ ហើយ​ការ​បាត់​ខ្លួន​ចៅស្រី​នោះ រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​សោះ ។ គាត់​ជា​ជីដូន​បាន​នាំ​ប្តី​ឈ្មោះ យន់ ស ដើរ​រក​ចៅស្រី ដើរ​រក​ចៅស្រី​គ្រប់​ច្រកល្ហក ពេញ​ក្នុងភូមិ តែ​រក​មិនឃើញ ហើយ​ក៏​បាន​ដើរ​សួរ​អ្នកស្រុក និង​ក្មេង​ៗ​ជិតខាង​លេង​ជាមួយ​គ្នា នៅ​តែ​គ្មាន​ដំណឹង ។

លោកយាយ​ប្រាក់ អុ​ន ប្តឹង​សមត្ថកិច្ច​ទៀត​ថា ពេល​នោះ​គាត់​បាន​ជួប​ឈ្មោះ សឿ​ន អ៊ិ​ត ភេទ​ស្រី អាយុ​៤៨​ឆ្នាំ អ្នក​រស់នៅ​ភូមិ ឃុំ​ខាងលើ​បាន​ប្រាប់​ថា គាត់​បានឃើញ​ឈ្មោះ គី​ម សុខ រស់ ហៅ​វ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បាន​នាំ​ចៅស្រី​ដើរទៅ​ទិស​ខាងលិច ។ គ្រាន់តែ​បាន​ឈ្មោះ សឿ​ន អ៊ិ​ត និយាយ​ដូច្នេះ​គាត់ និង​ប្តី​ប្រញាប់​ប្រ​ញល់​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះ​ទន្ទឹម ពេល​នោះ​នគរបាល​បាន​ហៅ​ឈ្មោះ គី​ម សុខ​រស់ ហៅ​វ៉ូ ទៅ​សួរនាំ​ទើបបាន​សារភាព និង​ជូន​សមត្ថកិច្ច​ទៅ​កាន់​កន្លែង​ដែល​ខ្លួន​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ចៅស្រី​របស់​ខ្លួន នៅ​ចំណុច​មាត់​ស្រះ​ទឹក ខាងក្រោយ​ផ្ទះ​តា​ធឹ​ម ស្ថិត​នៅ​ក្នុងភូមិ​នោះ ។
ពេល​ដល់​មាត់​ឈ្មោះ យន់ ស (​ជីតា​) ក៏​បាន​ចុះ​រាវរក​ក្នុង​ស្រះ​ទឹក តែ​រក​មិនឃើញ ហើយ​ពេល នោះ​ឈ្មោះ គី​ម សុខ​រស់ ហៅ​វ៉ូ ក៏​បាន​ចង្អុល​ប្រាប់​ថា ចៅស្រី​របស់​គាត់​ពិតជា​នៅ​ត្រង់​ចំណុច ក្នុង​ទឹក​កែង​មាត់​ស្រះ​ខាងលិច​ឆៀង​ខាងត្បូង​នេះ ។

ឮ​ដូច្នោះ​ភ្លាម​ឈ្មោះ យុន ស ជា​ជីតា ក៏​បាន​ចុះ​រាវរក​ក្នុង​ទឹកស្រះ​ត្រង់​ចំណុច​ដែល​ឈ្មោះ គី​ម សុខ​រស់ ហៅ​វ៉ូ ចង្អុល​ប្រាប់ ទើប​ឃើញ​សព​ចៅស្រី​របស់​ខ្លួន​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​នោះ​ប្រាកដ​មែន ។ ពេល​រាវ​ឃើញ​ចៅ​ហើយ​ជីតា​(​យុន ស​) បាន​លើកសព​ចៅស្រី​ឡើង​លើគោក​ដោយ​ឃើញ​លើ​ផ្ទៃមុខ​ចៅស្រី​មាន​របួស​ជា​ច្រើន​កន្លែង ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន និង​បណ្តឹង​ភ្លាម​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​កោះ​ទន្ទឹម​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ណោ ឌី​ណា នាយ​រង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ចុះ​ទៅ​ពិនិត្យ​ចាត់វិធានការ​ជា​បន្ទាន់​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ភ្លាម គឺ​ឈ្មោះ គី​ម សុខ​រស់ ហៅ​វ៉ូ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​កុមារី​នោះ​មែន ។ ជនសង្ស័យ​បន្ត​ថា ការ​សម្លាប់​កុមារី​នោះ​ដោយ​យក​កំណាត់ឈើ​វាយ​នឹង​ចាប់​ច្របាច់​.​ក ហើយ​ច្រាន​ទម្លាក់​ចូល​ក្នុង​ទឹកស្រះ​តែ​ម្តង មូលហេតុ​ដោយ​មាន​គំនុំ​នឹង​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។ ចំណែក​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម និង​បាន​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​លទ្ធផល គឺ​(​វិជ្ជមាន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ