ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​រអិល​ជើង​ធ្លាក់​ជ្រោះ​តា​តៃ​…​ទើបប្រទះ​សាកសព​ថ្ងៃនេះ

5 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា យុវជន​ម្នាក់​នា​ទៅ​លេង​កម្សាន្ត​នៅ​​ក្បាលឆាយ​ទឹកធ្លាក់​មួយ​កន្លែង​ឈ្មោះ​ថា«ទឹកជ្រោះ​តា​តៃ​» ស្ថិត​ក្នុង​ឃុំ​តា​តៃ ស្រុក​កោះកុង ស្រាប់តែ​​​​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ដែល​​កំពុង​ហូរ​កួច​​ខ្លាំង​បាត់​ស្រមោល​ឈឹង​ កើតឡើងកាលពី​វេលា​ម៉ោង០៣ និង​៥៤​នាទី​រសៀល​ថ្ងៃ​ទី​២៣ ​កញ្ញា​…

ខេត្ត​កោះកុង ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា យុវជន​ម្នាក់​នា​ទៅ​លេង​កម្សាន្ត​នៅ​​ក្បាលឆាយ​ទឹកធ្លាក់​មួយ​កន្លែង​ឈ្មោះ​ថា«ទឹកជ្រោះ​តា​តៃ​» ស្ថិត​ក្នុង​ឃុំ​តា​តៃ ស្រុក​កោះកុង ស្រាប់តែ​​​​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ដែល​​កំពុង​ហូរ​កួច​​ខ្លាំង​បាត់​ស្រមោល​ឈឹង​ កើតឡើងកាលពី​វេលា​ម៉ោង០៣ និង​៥៤​នាទី​រសៀល​ថ្ងៃ​ទី​២៣ ​កញ្ញា​ ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ដែលកំពុង​​បាត់​ខ្លួននេះ ឈ្មោះ ស​ម្ប​ត្តិ៍ ចាន់​ចាវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​០៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

ប្រភពបន្តថា ក្រោយ​កើតហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​តៃ បាន​សហការ​ជាមួយ​កម្លាំងយោធា​វរ​
២​ក្រុមប្រឹក្សា​ឃុំ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​បាន​​ស្វែងរក​ជន​រង​គ្រោះ រហូត​ដល់​ម៉ោង​៩៣០​នាទី​យប់​ថ្ងៃ​ដដែល ក៏ប៉ុន្តែនៅតែ​​រកមិន​​ឃើញ ។

ប្រភពបន្តទៀតថា លុះដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា នេះ ទើប​ត្រូវ​ក្រុម​រាវរក​សាកសព​ប្រទះ​ឃើញ​សាក​សព​អណ្តែត​ទឹក​នៅ​ខាងក្រោម​ចំ​ណុ​ច​កើតហេតុ​ប្រមាណ​២០០​ម៉ែត្រ ​។

អត្ថបទសរសេរ ដោយ