ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដូចអត់អស់​រឿងសោះ… អ្នកទោស​ស្រីកែវ រតនៈ ហៅ​នាង(ហ្គិ​ច​​)​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល​ ៖​ ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​បង្ហើប​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ​នេះ​ថា ​​ស្ត្រី​ឈ្មោះកែវ រតនៈ ហៅ​ហ្គិ​ច ដែល​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន និង​កំពុង​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​…

ខេត្ត​កណ្ដាល​ ៖​ ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​បង្ហើប​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ​នេះ​ថា ​​ស្ត្រី​ឈ្មោះកែវ រតនៈ ហៅ​ហ្គិ​ច ដែល​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន និង​កំពុង​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​ ដែល​​បាន​បង្ក​ហិង្សា​ផ្អើល​ក្នុង​ពន្ធនាគារ​ជាមួយ​អ្នកទោស​ជា​ស្រី​ដូច​គ្នា​នោះ តុលាការ​កំពុង​មាន​ចំណាត់ការ​ហើយ ប៉ុន្តែ​រឿង​នាង​ហ្គិ​ច​ដែល​ប្តឹង​លោក ហឿ​ន វ​ណ្ណា​រិ​ទ្ធ អនុប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល ពាក់ព័ន្ធ​ការ​ប្រើ​ហិង្សា​លើ​នាង​ហ្គិ​ច ដូច​ជា​ស្ងាត់ឈឹង​ ដោយគេ​​មិនដឹង​មាន​អ្វី ​នៅ​ពីក្រោយ​ពី​ការ​ប្តឹង​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ចេញពី​ពន្ធនាគារ​ខេត្តកណ្ដាលបង្ហើប កាលពី​​ថ្ងៃ​ទី​៩  កញ្ញា​ថា នាង​ហ្គិ​ច ដែល​កំពុង​ជាបគុក ​ព្រោះ​ដុត​រោងចក្រនោះ បាន​វៃ​តប់​គ្នា​ជាមួយ​អ្នកទោស​ស្រី​ៗ​ដូច​គ្នា ។ ក្រោយមក អនុប្រធាន​ពន្ធនាគារ​ ទទួល​ផែន​សន្តិសុខ ឈ្មោះ ហឿ​ន វ​ណ្ណា​រិ​ទ្ធ បាន​ចូល​ទៅ​ឃាត់​ កុំឱ្យ​មានការ​វាប​តប់​
គ្នា ។ ប៉ុន្តែ​ក្រោយមក នាង​ហ្គិ​ចបាន​ចោទប្រកាន់ ឈ្មោ ណា​រិ​ទ្ធ ថា បាន​ប្រើ​ហិង្សា​លើ​នាង ហើយ​បាន​ប្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​តែ​ម្ដង ។

គួរ​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ កែវ រតនៈ ហៅហ្គិ​ច ដែល​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​នោះ ឥឡូវនេះ ត្រូវ​បាន​ព្រះរាជអាជ្ញា​ខេត្តកណ្ដាលនៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​មេសា ឆ្នាំ​២០១៨ សម្រេច​ចោទ​ប្រកាន់​ចំនួន​៣​បទល្មើស រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​។

មន្ត្រី​តុលាការថ្លែង​ថា នាង កែវ រតនៈ ហៅ ហ្គិ​ច ត្រូវ​បាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពី​បទ “​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល ” ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម និង​ក្តា​កុង​ផ្លា​កេ ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​អំឡុង​ឆ្នាំ​២០១៨ តាម​មាត្រា​៧៨​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​តាម​មាត្រា​៦៣០ មាត្រា​២៣៣ មាត្រា​៤១៣​នៃ​ក្រមព្រហ្មទណ្ឌ​។

គួរ​បញ្ជាក់​ថា នេះ​ពុំ​មែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​ឈ្មោះ កែវ រតន​: ហៅ ហ្គិ​ច បាន​បង្ក​ការ​អុកឡុក​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​សង្គម​នោះ ​។ កាលពី​ដប់​ឆ្នាំ​មុន ស្ត្រី​រូប​នេះ​ធ្លាប់​បាន​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ នៅ​ជិត​វត្ត​សន្សំ​កុសល ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ បាញ់បោះ​សេរី និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ ក្រោយមក​ចុងឆ្នាំ​២០១៦កន្លង​ទៅ ស្ត្រី​រូប​នេះ​បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន​ពីរ​រូប ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ ខ្លួន​ដាក់​ពន្ធនាគារ​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ