ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់… ដោយសារ​ភិក្ខុសង្ឃ​ច្រើន​អង្គ​និមន្ត​​​ឃើញ​ទាន់ ​​ស្រែក​ផ្អើលឆោឡោ​​​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​ចិត្រ​បុរី​និយាយ​ថា យុវជន​ម្នាក់​ក្នុង​ចំណោម​គី្ន​គ្នា​៣​នាក់បាន​ធ្វើ​សកម្មភាព​លួច​យក​ហិប​ពុទ្ធបូជា​ ដែល​គណៈកម្មការ​វត្ត​រៀបចំ​ដាក់​ទុក​នៅ​មុខ​ដងទង់​លើកំពូលភ្នំ​សំបុក តែ​ការ​ធ្វើ​សកម្មភាព​លួច​នោះមិន​បាន​សម្រេច ដោយ​ត្រូវ​ភិក្ខុសង្ឃ​ឃើញ​ទាន់ ​ក៏​ប្តឹង​នគរបាល​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។ ជនសង្ស័យ​ដៃ​ឆៅ​វ័យក្មេង​រូប​នេះ​ឈ្មោះ…

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​ចិត្រ​បុរី​និយាយ​ថា យុវជន​ម្នាក់​ក្នុង​ចំណោម​គី្ន​គ្នា​៣​នាក់បាន​ធ្វើ​សកម្មភាព​លួច​យក​ហិប​ពុទ្ធបូជា​ ដែល​គណៈកម្មការ​វត្ត​រៀបចំ​ដាក់​ទុក​នៅ​មុខ​ដងទង់​លើកំពូលភ្នំ​សំបុក តែ​ការ​ធ្វើ​សកម្មភាព​លួច​នោះមិន​បាន​សម្រេច ដោយ​ត្រូវ​ភិក្ខុសង្ឃ​ឃើញ​ទាន់ ​ក៏​ប្តឹង​នគរបាល​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។
ជនសង្ស័យ​ដៃ​ឆៅ​វ័យក្មេង​រូប​នេះ​ឈ្មោះ ថា​ន ទុ​ច ហៅ​ចាប អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ក្បែរ​រមណីយដ្ឋាន​ភ្នំ​សំបុក ។

នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី​លោក ហេង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ជន​ម្នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឡើង​ទៅ​លើ​កំពូលភ្នំ ។ ពេល​ទៅ​ដល់​រូបគេ​បាន​បបួល​ក្មេង​ឃ្វាលគោ​ពីរ​នាក់​ទៀត ឲ្យ​ទៅ​លួច​យក​ហិប​ពុទ្ធបូជា​ដែល​ដាក់​នៅ​ពីមុខ​ដងទង់​លើ​កំពូលភ្នំ​ដោយសារ​តែ​ដឹង​ថា​មាន​ប្រាក់​បច្ច័យនៅ​ក្នុង​នោះ ។

នៅ​ពេល​លួច​បាន​ហើយ ជនសង្ស័យ​បាន​យក​ហិប​នោះ​ មក​គាស់​សោ​ដើម្បី​យក​លុយ​បច្ច័យ តែ​ក៏​ត្រូវ​បាន​ភិក្ខុសង្ឃ​ច្រើន​អង្គ​និមន្ត​មក​ឃើញ​ទាន់​ និង​ស្រែក​ឆោឡោ​ឡើង ។ ពេល​នោះ​ជនសង្ស័យ​និង​បក្សពួក​បាន​រត់គេច​ខ្លួន​ចុះ​មក​ជើងភ្នំ ខណៈ​ដែល​ការ​ធ្វើ​សកម្មភាព​គាស់​ទម្លុះ​ហិប​យក​លុយ​របស់​ពួក​គេ​មិន​ទាន់​បាន​សម្រេច​នៅឡើយ ។

លោកនាយ​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​បណ្តឹង​រាយការណ៍​មក​នគរបាល​ពី​សំណាក់​គណៈកម្មការ​វត្ត កម្លាំង​នគរបាល​ក៏​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​នេះ​បាន​នៅ​នឹង​ផ្ទះ​របស់​គេ​ស្ថិត​នៅ​ក្បែរ​ភ្នំ និង​ឆែកឆេរ​រក​ឃើញ​មាន​ដាវ​សា​មូ​រ៉ៃ​យ៉ាង​មុត​ចំនួន​២​ដើម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ