ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ពី​មួយ​គ្រឿង​…​មួយ​គ្រឿង​ទៀត​មក​ដល់​បុក​ពេញទំហឹង​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ ស្រប​ពេល​មាន​រថយន្ត​១​គ្រឿង​ខូច​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ ហើយ​ជន​រង​គ្រោះ​គេចពី​រថយន្តដែល​​ខូច​នោះ​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​​ទៀត​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បុក​ពេញទំហឹង បណ្តាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ​ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល ។ ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ កញ្ញា…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ ស្រប​ពេល​មាន​រថយន្ត​១​គ្រឿង​ខូច​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ ហើយ​ជន​រង​គ្រោះ​គេចពី​រថយន្តដែល​​ខូច​នោះ​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​​ទៀត​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បុក​ពេញទំហឹង បណ្តាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ​ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល ។

ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៨ លើ​ផ្លូវ​លេខ​១២៩E ត្រង់​ចំណុច​ដី​ឈ្មោះ ញ៉ គើ​យ ស្ថិត​នៅ​ភូមិ​ស៊ី​ស្លា ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះ
អណ្តែត ខេត្តតាកែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លឹ​ម គឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ដំណាក់ ឃុំ​ពេ​ជ​សារ ស្រុក​កោះ
អណ្តែត ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​តាកែវ ១N-៩០២៨ ។

លោក​ជាល សុ​ផាត នាយការិយាល័យ​ចរាចរ​ណ័​ផ្លូវគោក​ខេត្ត​បានអោយ​ដឹង​ថា ដោយ​មាន​រថយន្ត​មួយ​គ្រឿង​ប្រភេទ​កូរ៉េ​ទម្ងន់​១,២៥​តោនបាន​​ខូច​នៅ​ទីនោះ ហើយ​ជន​រង​គ្រោះ​​បើកបរ​ម៉ូតូ​មក​ពី​ទិស​ខាងលិច​គេច​ពី​រថយន្ត​ដែល​ខូច​នោះ​ដោយ​មិន​បាន​មើល​មុខក្រោយ​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ដែល​បើកបរ​មក​ពី​ទិស​ខាងកើត​បុក​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

លោកនាយ​ការិយាល័យ​បាន​បន្ត​ទៀត​ថា សមត្ថកិច្ច​គ្រាន់តែ​ដឹង​ថា រថយន្ត​បង្ក​ជា​រថយន្ត​កូរ៉េ តែ​សមត្ថកិច្ច​មិន​បាន​ស្គាល់​ពិតប្រាកដ​នោះ​ទេ ព្រោះ​រថយន្ត​បង្ក​បាន​បើក​គេច​ទៅ​បាត់​ហើយ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​រក​មិន​ទាន់​បានឃើញ​នៅឡើយ​ទេ ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះអណ្តែត​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ