ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​អ្នក​សម្លា.ប់​ជ្រូក

5 ឆ្នាំ មុន

ទោស​នៃ​ការ​សម្លាប់សត្វ​ទាំងឡាយ​មាន​ជ្រូក​ជាដើម​ហុច​ផល​ឱ្យ​ទាន់ហន់​ភ្លាម​ៗ​មិន​រង់​ចាំជាតិ​ក្រោយ​ឡើយ​។ សូម​លើកយក​បុរស​ម្នាក់​ដែល​ពេញ​មួយ​ជីវិត​របស់​គាត់​គឺ​សម្លាប់​តែ​សត្វ​ជ្រូក​យក​សាច់​លក់​ដើម្បី​ចិញ្ចឹមជីវិត​។ ដោយ​អំណាច​នៃ​អំពើ​ជា​អកុសល​ដ៏​ច្រើន​លើសលប់​របស់​គាត់ ពេល​ហៀបនឹង​ស្លាប់ កម្ម​នោះ​បណ្តាល​ឱ្យ​ភ្លើង​មហានរក​ឆេះ​រោល​គាត់ ស្រែក​រោទ៍​ដូច​ជ្រូក​ដែល​គាត់​សម្លាប់​។ ខាងក្រោម​នេះ​ជា​ដំណើររឿង​ដ៏​សង្ខេបនៃ​អ្នក​សម្លាប់​ជ្រូក​៖ កាលនោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ចុ​ន្ទ​សូករិកៈ​ជា​អ្នក​សម្លាប់​តែ​ជ្រូក​យក​សាច់​លក់​ចិញ្ចឹមជីវិត​ពេញ ៥៥ ឆ្នាំ…

ទោស​នៃ​ការ​សម្លាប់សត្វ​ទាំងឡាយ​មាន​ជ្រូក​ជាដើម​ហុច​ផល​ឱ្យ​ទាន់ហន់​ភ្លាម​ៗ​មិន​រង់​ចាំជាតិ​ក្រោយ​ឡើយ​។ សូម​លើកយក​បុរស​ម្នាក់​ដែល​ពេញ​មួយ​ជីវិត​របស់​គាត់​គឺ​សម្លាប់​តែ​សត្វ​ជ្រូក​យក​សាច់​លក់​ដើម្បី​ចិញ្ចឹមជីវិត​។ ដោយ​អំណាច​នៃ​អំពើ​ជា​អកុសល​ដ៏​ច្រើន​លើសលប់​របស់​គាត់ ពេល​ហៀបនឹង​ស្លាប់ កម្ម​នោះ​បណ្តាល​ឱ្យ​ភ្លើង​មហានរក​ឆេះ​រោល​គាត់ ស្រែក​រោទ៍​ដូច​ជ្រូក​ដែល​គាត់​សម្លាប់​។ ខាងក្រោម​នេះ​ជា​ដំណើររឿង​ដ៏​សង្ខេបនៃ​អ្នក​សម្លាប់​ជ្រូក​៖

កាលនោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ចុ​ន្ទ​សូករិកៈ​ជា​អ្នក​សម្លាប់​តែ​ជ្រូក​យក​សាច់​លក់​ចិញ្ចឹមជីវិត​ពេញ ៥៥ ឆ្នាំ ដែល​ការ​សម្លាប់​ម្ដង​ៗ​គាត់​យក​ទឹក​ដែល​កំពុង​ពុះ​ក្ដៅ​ទៅ​ចាក់​បញ្ច្រក​ចូល​ទៅ​ក្នុង​មាត់ជ្រូក​ធ្វើ​ឱ្យ​សត្វ​ងាប់​ទាំង​វេទនា​បំផុត​។ លុះ​ជ្រូក​នោះ​ងាប់​ទៅ​ហើយ គាត់​យក​ព្រនង់​៤ ជ្រុង​ទៅ​វាយដំ​ឲ្យ​ហាប់​ណែន​សាច់​ដើម្បី​ថ្លឹង​ឲ្យ​មាន​ទម្ងន់ លក់​បាន​ថ្លៃ​ ។

ដល់​សម័យ​គាត់​មាន​ជំងឺ អំពើ​នោះ​ក៏​បណ្ដាល​ឲ្យ​ភ្លើង​អំពី​អវិចី​មហានរក​ឆេះ​ឡើង​មក ដុត​រោល​គាត់​ឲ្យ​ក្ដៅ​អន្ទះអន្ទែង ស្ទុះ​បម្រះននៀល​ឆ្លេឆ្លា​វារ​ទៅ​មក​ដោយ​ក្បាលជង្គង់ ស្រែកយំ​មាន​សំឡេង​ដូច​ជ្រូក រង​ទុក្ខវេទនា​អស់​៧​ថ្ងៃ​ទើប​ស្លាប់ ហើយ​ស្លាប់​ទៅ​ក៏​ទៅ​កើត​ក្នុង​អវិចី​មហានរក ។