ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅពេទ្យអត់ទាន់ទេ…អ្នកម្តាយគាត់សម្រាលហើយ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យដឹង​ថា កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​ប្រជា​ការពារ រួម​ទាំងគ្រូ​​ពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​ផងដែរ នាំគ្នា​​ជួយ​សង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​កំពុង​សម្រាលកូន​នៅ​ តាម​ផ្លូវ កើតឡើង​​កាលពី​​វេលា​ម៉ោង​០៣…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យដឹង​ថា កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​ប្រជា​ការពារ រួម​ទាំងគ្រូ​​ពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​ផងដែរ នាំគ្នា​​ជួយ​សង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​កំពុង​សម្រាលកូន​នៅ​
តាម​ផ្លូវ កើតឡើង​​កាលពី​​វេលា​ម៉ោង​០៣ និង៤៥​នាទី​ទៀប​ភ្លឺចូល​ថ្ងៃ​ទី​២៥ ​កញ្ញា ស្ថិត​នៅ​ក្នុង​ឃុំ​ត្រាង
ស្រុក​កំ​រៀង​។

លោក​គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង​បាន​របាយ​ការ​ណ៍ថា ស្ត្រី​ដែល​សម្រាលកូន​នៅ​តាម​ផ្លូវ​នោះ​ឈ្មោះ​ស៊ូ សម្បត្តិ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​មួយ​រយ ឃុំ​ត្រាង ស្រុក​កំ​រៀង​ ។ លោក​ថា ស្ត្រី​រូប​នេះ​ឈឺពោះ​សម្រាលកូន​នៅ​វេលា​រំលង​អ​ធ្រា​ត្រ ទើបត្រូវ​ស្វាមី​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ទាំង​យប់ ដែល​មាន​ការ​ជួយ​
ជ្រោម​​ជ្រែង​ពី​កម្លាំង​ប្រជា​ការពារ​ផង តែ​ពេល​ចេញ​ផុត​ពី​ផ្ទះ​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​គាត់​ឈឺពោះ​ខ្លាំង​សម្រាលកូន​តែ​ម្ដង ​។

លោក​គឹ​ម ពន្លក បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ទ​ទួលបាន​ព័ត៌មាន ​​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ប៉ុ​ស្ដិ៍សហការ​ជាមួយ​គ្រួ​ពេទ្យ​យក​ម៉ូតូ​កង់​៣ ដែល​កម្លាំង​របស់​លោក​ជិះ​ល្បាត​ពេល​យប់​ទៅ​ជួយ​សង្គ្រោះ​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​ត្រាង ដើម្បី​សង្គ្រោះ​បន្ទាន់ ​។ លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​នេះ​ទាំង​ម្ដាយ​ទាំង​កូន បាន​រួច​ផុត​ពីគ្រោះ​​ថ្នាក់​ហើយ និង​មាន​សុខភាព​ល្អ​ប្រសើរ​ទៀត​ផង​ ៕

អត្ថបទសរសេរ ដោយ