ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួង​ចេញ​លិខិត​ព្រមាន​! ពេជ្រ អា​វី​ហ្សា ចុកចាប់​ស្ទើរ​ដើរ​ចេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ក្រសួង​វប្បធម៌​សម្រេច​ចេញ​លិខិតផ្លូវការ​ឲ្យ​តារា​ប៉ុន្មាន​ដួង​​​ផ្អាក​អាជីព​សិល្បៈ​រយៈពេល​១​ឆ្នាំ បន្ទាប់​ពី​ពិនិត្យ​លើ​ទម្រង់​ស្លៀកពាក់​សិច​ស៊ី​ជា​មូល​ដ្ឋាន​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សង្គម​សិល្បៈ និង​មជ្ឈដ្ឋាន​ទូទៅ​ យ៉ាងណាមិញ​ស្រី​ស្អាត​សាច់​ស​ដែល​រង​ឈ្មោះ​ហាម​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​សម្តែង​នូវ​ភាព​អស់សង្ឃឹម​ក្រោយ​ក្រសួង​ដាក់​សម្ពាធ ហើយ​ស្ទើរតែ​ដើរ​ចេញពី​សិល្បៈ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ក្រសួង​វប្បធម៌​សម្រេច​ចេញ​លិខិតផ្លូវការ​ឲ្យ​តារា​ប៉ុន្មាន​ដួង​​​ផ្អាក​អាជីព​សិល្បៈ​រយៈពេល​១​ឆ្នាំ បន្ទាប់​ពី​ពិនិត្យ​លើ​ទម្រង់​ស្លៀកពាក់​សិច​ស៊ី​ជា​មូល​ដ្ឋាន​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សង្គម​សិល្បៈ និង​មជ្ឈដ្ឋាន​ទូទៅ​

យ៉ាងណាមិញ​ស្រី​ស្អាត​សាច់​ស​ដែល​រង​ឈ្មោះ​ហាម​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​សម្តែង​នូវ​ភាព​អស់សង្ឃឹម​ក្រោយ​ក្រសួង​ដាក់​សម្ពាធ ហើយ​ស្ទើរតែ​ដើរ​ចេញពី​សិល្បៈ បន្ទាប់​ពី​នាង​យល់​ថា ចំណុច​ល្អ​ក្នុង​សង្គម​សិល្បៈ​គេ​មើល​មិនឃើញ​ទាល់តែ​សោះ​។

ពេជ្រ អា​វី​ហ្សា ចាត់​ទុក​ការ​ដាក់​បម្រាម​មក​លើ​នាង និង​ក្រុម​តារា​ប៉ុន្មាន​រូប​ទៀត​របស់​ក្រសួង​​វប្បធម៌​ថា ជា​រឿង​លម្អៀង​ពេក​ហើយ សិល្បៈ​តែងតែមាន​គ្រប់​ទម្រង់ ហើយ​នាង​យល់​​ថា ការ​បង្ហាញ​រូបភាព​ឆើតឆាយ​របស់​នាង​កន្លង​មក គឺ​មិន​ដល់​ថ្នាក់​ទទួលយក​មិន​បាន​នោះ​ទេ​។ នាង​ចោទ​ទៀត​ថា តារា​ច្រើន​ណាស់​គេ​ហ៊ាន​សម្ញែង តែ​គេ​មើល​មិន​ឃើញ​​មក​ជាន់​លើ​នាង​ទៅ​វិញ​។

ពេជ្រ អា​វី​ហ្សា គឺជា​តារា​សម្តែង​ដ៏​ទាន់សម័យ​មិន​ថា ម៉ូ​ដ​សម្លៀក​បំពាក់ ឬ​សម្ភារ​ផ្សេង​ៗ គឺ​នាង​ចូល​ចិត្ត​ផ្លាស់​ប្តូរ​មិន​ឱ្យ​ជាន់​គ្នា​នោះ​ទេ ។ ហើយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​​សម្រេច​កំណត់​ឈ្មោះ​តារា​រួច​អស់ហើយ ដែល​ត្រូវ​ចូលខ្លួន​មក​ទទួល​ពិន័យ និង​ណែនាំ បន្ទាប់​ពី​បាន​បង្ហាញ​សកម្មភាព​សិច​ស៊ី​ជ្រុល​ក្នុង​វិស័យ​សិល្បៈ​។ ក្នុង​នោះ​មាន​កញ្ញា សេង សូ​ណា​, លោក អែន ឌី​, កញ្ញា ពេជ្រ អា​វី​ហ្សា​, កញ្ញា រតនៈ ពិសី និង​អ្នក​នាង ស្រី​ម៉ុ​ច​។

ក្នុង​ចំណោម​តារា​ទាំង​៥​ដួង​នោះ​មាន​តែ សេង សូ​ណា មួយ​គត់​ដែល​រង​ការ​ពិន័យ​ធ្ងន់​ជាងគេ គឺ​ត្រូវ​ក្រសួង​វប្បធម៌​ហាមឃាត់​មិន​ឲ្យ​បន្ត​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​រយៈពេល​១​ឆ្នាំ ខណៈ​ពេល​ដែល​តារា​ផ្សេង​ទៀត​ត្រឹមតែ​ព្រមាន​ប៉ុណ្ណោះ ។ ចំពោះ​មហាជន​វិញ អ្នក​ខ្លះ​គាំទ្រ​ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​ថា ធ្វើ​បែប​នេះ​ដើម្បី​កុំ​ឲ្យ​អ្នកសិល្បៈ​ធ្វើ​ឲ្យ​ខូច​តម្លៃ​ប្រពៃណី​វប្បធម៌​ជាតិ ។

ពេជ្រ អា​វី​ហ្សា បាន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ក្នុង​ពិធី​ពិព័រណ៍​ឈុត​អាពាហ៍​ពិពាហ៍​​ថ្មី​ៗ​នេះ​ថា ក្រោយ​ពេល​ចេញ​បម្រាម​បែប​នេះ​មក នាង​ស្ទើរតែ​លែង​មាន​ទឹកចិត្ត​ក្នុង​ការ​ប្រឡូក​សិល្បៈ​។ នាង​ថា «​គេ​មិន​មើល​ចំណុច​ល្អ​នាង​ទេ កន្លង​មក​រយៈពេល​៧​ឆ្នាំ​ក្នុង​សិល្បៈ​ដ្បិតតែ​រូប​នាង​មាន​ដាន​និយម​ស្លៀកពាក់​យេ​រ​ៗ បញ្ចេញ​សាច់ តែ​នៅ​មិន​អាក្រក់​ឡើយ​។ នាង​បាន​ព្យាយាម​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ជា​ច្រើន លះបង់​ពេលវេលា​កិច្ចការ​មនុស្សធម៌​ឲ្យ​តែ​មាន គឺ​ចូលរួម​ស្ម័គ្រចិត្ត​មិន​ដែល​ដកថយ​ឡើយ​។ ពេល​នេះ​នាង​ឆ្អែត​ជាមួយ​សិល្បៈ​មួយ​នេះ​ច្រើន​អាច​ថា ការ​ចេញ​លិខិត​នេះ​ធ្វើ​ឲ្យ​នាង​ប៉ះពាល់​ការងារ​មួយ​ផ្នែក​ដែរ​»​។

យ៉ាងណាមិញ​នាង​សុំ​ចិត្ត​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ កុំ​លម្អៀង ហើយ​សិល្បៈ​ចាប់ពី​ពេល​នេះ​ទៅ​នាង​ផ្អាក​ច្រើន​យក​ពេល​ទៅ​ពង្រឹង​មុខរបរ​ថ្មី​ឲ្យ​ខ្លាំង និង​មិន​ចោល​សិល្បៈ​នេះ​ទេ ព្រោះ​នាង​តស៊ូ​ច្រើន​ឆ្នាំ​។ មិន​ព្រោះតែ​រឿង​នេះ​នាង​ចុះចាញ់​ទេ នាង​និង​ក្រោកឈរ​ឲ្យ​រឹង​មាំ​ឡើង​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ