ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតែគេងលក់ស្កប់ស្កល់ផង! លេង​ទាំង​កណ្តាល​យប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ទុ​ស្សេ​ចេញ​ជា​ផ្កាភ្លើង និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ជិត​នឹង​ក្រុមហ៊ុន​មួយ ផ្លូវជាតិ​លេខ​២…

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ទុ​ស្សេ​ចេញ​ជា​ផ្កាភ្លើង និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ជិត​នឹង​ក្រុមហ៊ុន​មួយ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ប្រភេទ​យី​ឌុ​ប​ដឹក​ទំនិញ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​បាន​បើក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ពេល​កើតហេតុ​ដោយសារ​តែ​រថយន្ត​ដាក់​ឥ​វ៉ា​ន​សំពីងសំពោង​ខ្ពស់​ពេក​ទើប​បណ្ដាល​ឲ្យ​ទាក់​ជាមួយនឹង​ខ្សែភ្លើង​ដែល​កាត់​ទទឹង​ផ្លូវ បណ្តាល​ឲ្យ​ធ្លាក់​មក​លើ​ផ្លូវ និង​បណ្តាល​ឲ្យ​បង្គោល​ភ្លើង​ដែល​នៅ​ជាប់​នឹង​បង្គោល​ភ្លើង ដែល​មាន​បត 518-102A ផ្ទុះ​ចេញ​ជា​ការ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ ។

ភ្លាម​ៗ​នោះ​ដែរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​ផ្អើល​រត់​ចេញ​មក​មើល រួច​ហើយ​ក៏​បាន​នាំ​គ្នា​យក​ទុយោ​ទឹក នាំ​គ្នា​បាញ់​ពន្លត់​អស់​រយៈពេល​ប្រហែល​១៥​នាទី ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ​ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក​បន្ទាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​ជួយ​បាញ់​ពន្លត់​រួច​ហើយ​ក៏​ស្រាប់តែ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន​១​គ្រឿង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​បាញ់​ទឹក​ពន្លត់​បន្ថែម​អស់​មួយ​គ្រឿង​ទៀត បង្ការ​ក្រែង​មាន​រងើកភ្លើង​ដែល​ឆេះ​នៅ​សេសសល់ ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ពន្លត់​រួចរាល់​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ហៅ​ខាង ជំនាញ​អគ្គិសនី​កម្ពុជា​ចុះ​ទៅ​ពិនិត្យ​កន្លែង​ឃើញ​មិន​ផល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ និង​អាយុជីវិត​មនុស្ស​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​ខ្សែកាប​អ៊ុ​ប​ទិច និង​ខ្សែ​ភ្លើង អស់​មួយ​ចំនួន​ធំ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ