ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ម៉ូតូ​ជីវិតថ្លៃណាស់…ក្រោយចោរបា.ញ់ខុស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​២​នាក់​បាន​បាញ់​ចំនួន​២​គ្រាប់ ខណៈ​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០១២​មួយ​គ្រឿង​បាន​សម្រេច តែ​ត្រូវ​ម្ចាស់ដេញ​តាម​ទាន់​ និង​ប្រុង​ស្ទុះ​ទៅ​ក្របួច ។ ទោះបីជា​យ៉ាងណា ការ​ផ្ទុះអាវុធ​នេះ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​២​នាក់​បាន​បាញ់​ចំនួន​២​គ្រាប់ ខណៈ​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០១២​មួយ​គ្រឿង​បាន​សម្រេច តែ​ត្រូវ​ម្ចាស់ដេញ​តាម​ទាន់​ និង​ប្រុង​ស្ទុះ​ទៅ​ក្របួច ។ ទោះបីជា​យ៉ាងណា ការ​ផ្ទុះអាវុធ​នេះ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ហើយ​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​រត់គេច​ខ្លួន​បាត់​ស្រមោល ចោល​ម៉ូតូ​ដែល​លួច​បាន​នោះ ។

ហេតុការណ៍​ចោរ​ផ្ទុះអាវុធ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​២៤ ​កញ្ញា នៅ​ផ្លូវ​លេខ​១០៧ ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។ ម្ចាស់​ម៉ូតូ​ឈ្មោះ គង់ គី​ម ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ជា​មន្ត្រីរាជការ មាន​ទីលំនៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្បែរ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ៣ ក្នុងភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ធ្វើសកម្មភាព​លួច​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​៊​រី​ឆ្នាំ​២០១២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១BX-១០៧៣បាន​សម្រេច ខណៈ​ម្ចាស់​ចត​ទុក​នៅ​ក្រោយ​ផ្ទះ ។ ​ប៉ុន្តែ​នៅ​ពេល​ចោរលួច​ជិះ​ចេញ​ទៅ ម្ចាស់​ឃើញ​ទាន់​ក៏​ហៅ​ម៉ូតូឌុប​នៅ​ក្បែរ​នោះ​ជិះ​តាម​
ដោយ​ពុំ​បាន​ស្រែក​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ហើយ​ក៏​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ឱ្យ​ជួយ​ស្ទាក់​ផង​ដែរ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ពេល​ជនសង្ស័យជិះ​ម៉ូតូ​ដែល​លួច​បាន​ទៅ​ដល់​ខាងជើង​អតីត​ភោជនីយដ្ឋាន​
បុ​ប្ជា​រាជធានី ក៏​ឈប់​និង​អង្គុយ​លើ​ម៉ូតូ​ជាមួយ​បក្សពួក​ម្នាក់​ទៀត ។ ភ្លាម​នោះ​ម្ចាស់​ម៉ូតូ​ទៅ​ទាន់ ហើយ​ចុះ​ពី​ម៉ូតូឌុប​ដើរ​តម្រង់​ទៅ​ក្នុង​គោលបំណង​ស្ទុះ​ទៅ​ក្របួច​ឬ​វាយ ឯ​ចោរ​ម្នាក់​ឃើញ​ទាន់ ​ក៏​ដក​កាំភ្លើង​បាញ់​តម្រង់​១​គ្រាប់ តែ​សំណាងល្អ​មិន​ត្រូវ ។

បន្ទាប់​ពី​ផ្ទុះអាវុធ ជនសង្ស័យ​ម្នាក់​នោះ ក៏​រត់ឡើង​ជិះ​ម៉ូតូ​បក្សពួក​គេចខ្លួន និង​បាញ់​មួយ​គ្រាប់​ទៀត​គំរាម​មិន​ឱ្យ​ដេញ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ដោយ​ទុក​ចោល​ម៉ូតូ​ដែល​លួច​បាន​នោះ​វិញ ។ ដោយ​ការ​ផ្ទុះអាវុធ​២​គ្រាប់​ពី​សំណាក់​ក្រុមចោរ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយទាំង​ម៉ូតូ​និង​ម្ចាស់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​២ នាំ​ទៅ​សាកសួរ​និង​ដាក់​ពាក្យបណ្តឹង ៕

អត្ថបទសរសេរ ដោយ