ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​និង​ពលរដ្ឋ​ព្រួត​​​​​វាយ​ស្ទើរ​ស្លា.ប់​…​​ អត់​កែខ្លួនហើយថ្លើមធំ​ជាង​មុនទៀត​

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សេ​ចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ប្រវត្តិ​ច្បាស់​ធ្លាប់​ជាប់គុក​ស្ទើរ​ រាប់​​ភ្លេច​ ​ក្នុង​​អំពើ​ទុច្ចរិត​មិន​ព្រម​រាងចាល ​​​​ពេល​នេះ​ត្រូវ​ម្ចាស់ផ្ទះ​និង​ពលរដ្ឋ​ព្រួត​​គ្នា​ វាយ​ស្ទើរ​ស្លាប់​ស្ទើរ​​ រស់ ដែល​ថ្លើមធំ​ហ៊ាន​ចូល​លួច​ទ្រព្យសម្បត្តិ​គេ​ដល់​ក្នុងផ្ទះ…

​ខេត្តបាត់ដំបង​ ៖ សេ​ចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ប្រវត្តិ​ច្បាស់​ធ្លាប់​ជាប់គុក​ស្ទើរ​
រាប់​​ភ្លេច​ ​ក្នុង​​អំពើ​ទុច្ចរិត​មិន​ព្រម​រាងចាល ​​​​ពេល​នេះ​ត្រូវ​ម្ចាស់ផ្ទះ​និង​ពលរដ្ឋ​ព្រួត​​គ្នា​ វាយ​ស្ទើរ​ស្លាប់​ស្ទើរ​​
រស់ ដែល​ថ្លើមធំ​ហ៊ាន​ចូល​លួច​ទ្រព្យសម្បត្តិ​គេ​ដល់​ក្នុងផ្ទះ កាលពី​វេលា​ម៉ោង​០៣ និង៣០​នាទី​រំលង
អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ កញ្ញា ស្ថិត​នៅ​ចំណុច​ភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​លោក​​ឈឿ​ង គឹ​ម​សុង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ជា​ប្រធាន​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូបនេះ ​ឈ្មោះ សំ ស៊ី​ណាត ហៅ​ពេក ​អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។ លោក​ថា ជន​នេះ​បាន​ចូល​លួច​យក​ទូរស័ព្ទ​ចំនួន​៦​គ្រឿង
នៅ​​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ឈូក សុ​ខឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ចំណុច​កើតហេតុ ខណ​:​ដែល​ម្ចាស់ផ្ទះ​កំពុង​មានធុរៈ​មើល​កូន​ឈឺ​នៅ​ក្នុងផ្ទះ​ ហើយ​បើកទ្វា​រ​ចំហរ​។ ប៉ុន្តែ​ក្រោយ​ពី​លួច​បាន​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ក៏​ដេញចាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ព្រូត​គ្នា​វាយ​ជិត​ងាប់ មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។​

​បើ​តាម​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​កើតហេតុ​នោះ ក្រុម​គ្រួសារ​គាត់​មាន​ធុ​រ​:​ដោយ​កូន​ឈឺ​នៅ​ក្នុងផ្ទះ ហើយ​ពេល​នោះ​បាន​បើកទ្វារ​ចំហរ​មិន​បាន​បិទ​ទេ​។ គាត់​និយាយ​ថា ពេល​នោះ​ស្រាប់តែ​ឃើញ​មនុស្ស​ដើរ​ចេញពី​ក្នុងផ្ទះ​ដែល​ខ្លួន​មិន​ស្គាល់ ទើប​តាម​ហៅ​សួរនាំ ពេល​នោះ​ទើប​ដឹង​ថា ជន​នោះ​ជា​ចោរលួច​ទូរស័ព្ទ​គាត់​អស់ពី​ក្នុងផ្ទះ​រហូត​ដល់​ទៅ​៦​គ្រឿង ដែល​មាន​ភស្ដុ​តាង​ជាប់​ខ្លួន​ទៀត​ផង ហើយ​ក៏​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង​ទៅ និង​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។​

អត្ថបទសរសេរ ដោយ