ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកធនាគារម្នាក់ជួបគ្រោះអកុសល​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​​បាន​​បុក​ជាមួយ​​ម៉ូតូ​​មួយគ្រឿង​យ៉ាង​​ពេញទំហឹង​បណ្តាល​អោយ​​ស្លាប់​ម្នាក់ ​និង​រង​របួសធ្ងន់​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង២០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូ​R៦​កែង​ផ្លូវ​៥ នៅ​ចំណុច​ប្លុក​បឹង​កក់​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​​បាន​​បុក​ជាមួយ​​ម៉ូតូ​​មួយគ្រឿង​យ៉ាង​​ពេញទំហឹង​បណ្តាល​អោយ​​ស្លាប់​ម្នាក់ ​និង​រង​របួសធ្ងន់​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង២០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូ​R៦​កែង​ផ្លូវ​៥ នៅ​ចំណុច​ប្លុក​បឹង​កក់​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ សំ ស៊ា​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​ជា​បុគ្គលិក​ខុ​ទ្ធ​កាល័យ​នៃ​ធនាគារជាតិ​កម្ពុជា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េ​រី​ឆ្នាំ២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ ភ្នំពេញ​ ១GD-៥៨៥០ បើកបរ​តាម​បណ្តោយ​ផ្លូវ​R៦ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ពេល​ពេល​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ហ្គោ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ ២A-៩៧៧៧ ​បើកបរ​តាម​បណ្តោយ​ផ្លូវ​R៦ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។​

លុះ​ពេល​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន​ រថយន្ត​បង្ក​មិន​បាន​បន្ថយល្បឿន​នោះ​ទេ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាល​អោយ​ដួល​រង​របួសធ្ងន់​បុរស​ម្នាក់​ជា​អ្នក​បើកបរ ​ចំណែក​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​ពីក្រោយ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ  ។​

ភ្លាម​ៗ​នោះ​ដែរ ​រថយន្ត​​ម៉ា​កវី​ហ្គោ​មិន​បាន​ឈប់​នៅ​ដោះស្រាយ​នោះ​ទេ​ ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់​ទុក​តែ​ជន​រង​គ្រោះ​ដែល​ស្លាប់​តែ​ប៉ុណ្ណោះ​ ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មួយ​មក​ដឹក​យក​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ដឹក​យក​សព​របស់​ជន​រង​គ្រោះ​យក​ទៅ​តម្ក​ល់​នៅ​វត្ត​ទឹកថ្លា ​រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ