ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ចឹ​ង​ទៅ​វិញ​នោះ​…​ជួប​ប្រទះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​មន្ត្រី​អភិរក្ស​ព្រៃឈើ​ចំនួន​៤​នាក់ បាន​ចុះ​ល្បាត នៅ​ចំណុច​ជើងភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​មន្ត្រី​អភិរក្ស​ព្រៃឈើ​ចំនួន​៤​នាក់ បាន​ចុះ​ល្បាត នៅ​ចំណុច​ជើងភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ស្រាប់តែ​ជួប​ប្រទះ​នឹង​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង កំពុង​ធ្វើ​សកម្មភាព ឈូស​ឆាយដី​ព្រៃ តំបន់​ការពារ​ធនធានធម្មជាតិ​ក៏​ចាប់​ឃាត់​តែ​ម្តង ។

ចំណែក​អ្នក​ដែល​ហៅ​ឱ្យ​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយដី​ព្រៃ​តំបន់​អភិរក្ស​ក៏​ត្រូវ​ចាប់​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ជនសង្ស័យ មានឈ្មោះ ថុះ ថា​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ប្រពន្ធ​ឈ្មោះ ខយ គឹ​ម​ឡា​ង បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ លោក​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​បាន​អាស្រ័យ​ផល​នៅ​លើ​ដី​ព្រៃ​តំបន់​អភិរក្ស​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ខាង​លោក​មិន​អនុញ្ញាត​ឱ្យ​កាប់​ទន្ទ្រាន​បន្ត​ទៀត​នោះ​ទេ ។ ប៉ុន្តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ពួក​គេ​ទាំងនោះ​តែងតែ​លួច​កាប់​ព្រៃឈើ និង​ដុត​រាន​យក​ដី​ធ្វើ​ចម្ការ​រហូត​ដល់​រសៀល​ថ្ងៃ​កើតហេតុ​ខាង​មន្ត្រី​អភិរក្ស​ចុះ​ល្បាត​ឃើញ មាន​គ្រឿងចក្រ​កំពុង​តែ​ឈូស​ឆាយ​ក៏​ធ្វើការ​ចាប់​ឃាត់ ដើម្បី​ធ្វើ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ខាងលើ​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា ដី​ព្រៃ​តំបន់​អភិរក្ស​ខាងលើ​ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន​ស្ទើរតែ​ក្លាយទៅជា​វាល​ចម្ការពោត និង​ដំឡូង​មី​អស់​ទៅ​ហើយ ដោយ​ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ ហើយនឹង​មន្ត្រី​ការពារ​នៅ​តំបន់​នោះ​ជា​អ្នក​កាប់​ខ្លះ​។ ប្រភព​បន្ត​ទៀត​ថា មើលទៅ​ព្រៃ​ត្រង់​ចំណុច​ខាងលើ​មិន​អាច​រក្សា​បាន​យូរ​ប៉ុន្មាន​នោះ​ទេ ព្រោះតែ​ការ​ការពារ​របស់​មន្ត្រី​បរិស្ថាន​មានការ​ធូររលុង​ខ្លាំង​ពេក ។

ជា​ពិសេស​នៅ​ត្រង់​ចំណុច​ស្លេវ ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ចូល​ទៅ​កាប់​អស់​រាប់​សិប​ហិ​កតា សូ​ម្បី​តែ​មន្ត្រី​អភិរក្ស​ខំប្រឹង​ប្រែង​ចុះ​ល្បាត​រាល់ថ្ងៃ​ក៏​នៅ​តែ​ទប់​មិន​ជាប់​ដែរ ព្រោះ​មាន​អ្នក​ឈរ​ចាំ​បើកភ្លើង​ខៀវ​ឱ្យ​ចូល​ទៅ​កាប់ រួច​យក​លក់​ឱ្យ​អ្នកមាន​លុយរាប់​សិប​ហិ​កតា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ