ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រាស​ខួបប្រាំងខួបវស្សា ទីបំផុត​ខ្យល់គ​ស្លា.ប់ !

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​វ​យ័​ចំណាស់​ជនជាតិ​ទំ​ពូន​ម្នាក់​ផឹក​ស្រាស មិន​ដែល​លស់​ថ្ងៃ​ភ្លេច​បាយ​ភ្លេច​ទឹក រហូត​ដល់​ខ្យល់គ​ស្លាប់ យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​ស្លាប់​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១…

ខេត្ត​រតនគីរី ៖ បុរស​វ​យ័​ចំណាស់​ជនជាតិ​ទំ​ពូន​ម្នាក់​ផឹក​ស្រាស មិន​ដែល​លស់​ថ្ងៃ​ភ្លេច​បាយ​ភ្លេច​ទឹក រហូត​ដល់​ខ្យល់គ​ស្លាប់ យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​ស្លាប់​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល នៅ​ក្នុងភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំ​ផាត់​។ ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង​សមត្ថកិច្ច​ប៉ូលិស​ឃុំ និង​ស្រុក​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សាកសព​ជន​រង​គ្រោះ​ផង​ដែ​។

ហើយ​សមត្ថកិច្ច​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សៃ ហាន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិ​ទំពួន មានមុខ​រប​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​ខាងលើ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​រូប​នោះ​ជា​ទម្លាប់ របស់​គាត់ ចូល​ចិត្ត​ហូប​ស្រាស ជា​ប្រចាំ​ថ្ងៃ​តែ​ម្ដង​ក្នុង​មួយ​ខែ​ៗ​ហូប​ស្រាស អស់​២៥​ថ្ងៃ​ទៅ​ហើយ​។ នៅ​មុន​ថ្ងៃ​កើតហេតុ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់ ជន​រង​គ្រោះ​បាន​ទៅ​កំដរ បុណ្យសព​អ្នក​ភូមិ​ម្នាក់​នៅ​ក្បែ​ផ្ទះ​របស់​គាត់​មួយ​យប់​ទល់​ភ្លឺ​។

ជន​រង​គ្រោះ​គិតតែ​ពី​ហូប​ស្រាស រហូត​មួយ​យប់​ទល់​ភ្លឺ​មិន​ហូប​បាយ​ហូប​ទឹក​នោះ​ទេ​។ ពេល​ចប់​កម្មវិធី​បុណ្យសព​អ្នក​ភូមិ នៅ​ថ្ងៃ​ទី​២៤ វរ​លា​ម៉ោង​៩​ព្រឹក ជន​រង​គ្រោះ​បាន​ប្រ​ឡប់​មក​ផ្ទះ​វិញ ហើយ​ជន​រង​គ្រោះ​បាន​ដេក​នៅ​លើ​គ្រា​មុខ​ផ្ទះ របស់​គាត់​ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ដោយ​មិនដឹង​ខ្លួន​។ សមត្ថកិច្ច​បាន​ធ្វើការ ត្រូ​ត​ពិនិត្យ​សាកសព​ល​ទ្វ​ផល​ឃើញ​ថា​សព​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ខ្យល់គ ពិតប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​អ្វី​កើតឡើង​ទេ​គួប​ផ្សំ​នឹង​ជន​រង​គ្រោះ​ញៀន​នឹង​ស្រាស ផង​នោះ ទើប​បណ្ដ​ល​ឲ្យ​ជន​រង​គ្រោះ​គាំងបេះដូង​ស្លាប់​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ