ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​២០​នាក់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១៣​លើក​(​យប់​៧​លើក​)​ស្លាប់​ប្រុស​៨​នាក់​របួសធ្ងន់​១៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១៣​លើក​(​យប់​៧​លើក​)​ស្លាប់​ប្រុស​៨​នាក់​របួសធ្ងន់​១៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​២​លើក​ស្លាប់​២​នាក់ ។

សរុប​ស្លាប់​៨​នាក់ : ម៉ូតូ​៨​នាក់​(​មិន​ពាក់មួក​៦​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៦​លើក ស្លាប់​៥​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​សត្វ​គោ​១​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៧​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៩​លើក​, រថយន្ត​តូច​៣​លើក​, រង​យន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​,​ផ្លូវ​ខេត្ត​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តកំពង់ស្ពឺ​២​លើក ស្លាប់​២​នាក់ របួស​២​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់​, ខេត្តកំពត​១​លើក ស្លាប់​១​នាក់ របួស​ស្រី​១​នាក់​, ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្ត​រតនគីរី​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​២៥៥៧​គ្រឿង​(​ម៉ូតូ​៥៤%), មធ្យោបាយ​ល្មើស​៣០៧​គ្រឿង (​ម៉ូតូ​៧០%), អប់រំ​៩៥​គ្រឿង (​ម៉ូតូ​៣៦%), មធ្យោបាយ​ពិន័យ​២១២​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២២៥១​គ្រឿង​, អប់រំ​១៥៩​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤២៥​គ្រឿង
(​មួក​២៨៨​គ្រឿង​, កញ្ចក់​១០៥​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៣២​គ្រឿង​) ៕